(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank បានថ្លែងឲ្យដឹងថា SME នៅតែត្រូវការជ្រោមជ្រែងពីរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងខ្លួនឯង ដើម្បី អាចរស់នៅបាន និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ការលើកឡើងរបស់លោក ជា សុភ័ក្ត ធ្វើឡើងក្នុងកម្មវិធី RESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ ជំរុញឥណទាន គាំទ្រ ដល់ អាជីវកម្ម ក្នុង ស្រុក ក្រោម សម្ពាធពន្ធ អាមេរិក»

លោក ជា សុភ័ក្ត បានថ្លែងថា SME Banks មានអតិថិជនជាអ្នកធ្វើរបរសិប្បកម្ម ដូចជាផលិតទឹកត្រី ទឹកស៉ីអ៊ីវ ប្រហុកផ្អក ទឹកសុទ្ធជាដើម ច្បាស់ណាស់ពួកគាត់មានសក្ដានុពល ប៉ុន្ដែសក្ដានុពលនោះក៏ទាមទារឲ្យមានការជ្រោមជ្រែងច្រើនពីរដ្ឋាភិបាល និងក្រុមហ៊ុនខ្លួនដោយផ្ទាល់។

លោកបានបន្ដថា ចំពោះរដ្ឋាភិបាលបានធ្វើកិច្ចការជាច្រើន ដើម្បីបង្កលក្ខខណៈល្អប្រសើរ ដើម្បីឲ្យអាជីវកម្មដំណើរការទៅមុខ ប៉ុន្ដែក្នុងនោះក៏មានបញ្ហាប្រឈមមួយចំន ួនផងដែរដូចជា ច្បាប់ បទបញ្ញត្តិជាដើម។ ធនាគារ SME មិនចង់គាំទ្រអតិថិជន ត្រឹមតែទឹកប្រាក់នោះទេ ប៉ុន្ដែចង់គាំទ្រលើសពីនេះដូចជា ការផ្ដល់គំនិតយោបល់ លើការគ្រប់គ្រង បុគ្គលិក ការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងផ្ដល់នូវតម្លៃថ្លៃដើមទាបផងដែរ៕

សូមស្តាប់ការលើកឡើងរបស់លោក ជា សុភ័ក្ត អគ្គនាយកធនាគារ SME Bank: