(ភ្នំពេញ)៖ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានលើកឡើងថា ទោះបីប្រទេសកម្ពុជា សេដ្ឋកិច្ចមានការរីកចម្រើន យ៉ាងណាក៏ដោយ ប៉ុន្ដែតម្រូវការរថយន្ដក្រុងនៅតែមាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការឡើងថ្លៃដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យទាន និងស្ថានភាពអាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត ឆឹម ចំណាន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើង មួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចមានការរីកចម្រើន ដូច្នេះម្នាក់ៗ មានរថយន្ដស្ទើរតែគ្រប់ផ្ទះ ប៉ុន្ដែតម្រូវការរថយន្ដក្រុងនៅតែមាន ដើម្បីកាត់បន្ថយការចំណាយ ហើយសុវត្ថិភាព រថយន្ដដឹកអ្នកដំណើរក៏មានសុវត្ថិភាពផងដែរ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោកបណ្ឌិត ឆឹម ចំណាន៖