(ភ្នំពេញ)៖ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដែលបានចុះបញ្ជីត្រឹមត្រូវ មិនមានការឡើងថ្លៃសំ​បុត្រនោះទេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការឡើងថ្លៃដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យទាន និងស្ថានភាពអាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត ឆឹម ចំណាន បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលត្រូវដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅតាមបណ្ដាខេត្ដ គឺក្រុមហ៊ុនខ្លះ គាត់អត់បានឡើងថ្លៃ ហើយក្រុមហ៊ុនខ្លះ ក៏មានការបញ្ចុះតម្លៃថែមទៀត»

បន្ថែមពីនោះទៀត ប្រធានសមាគមដឹកជញ្ជូន អ្នកដំណើរផ្លូវគោកកម្ពុជា បានបញ្ជាក់ថា ការឡើងថ្លៃតម្លៃសំបុត្រ ភាគច្រើន គឺក្រុមហ៊ុនមិនបានចុះបញ្ជីត្រឹមត្រូវ ខណៈដែលសមាគមបានរកឃើញថា នៅរាជធានីភ្នំពេញ មានចំនួន១០០ទីតាំង ដែលមិនបានចុះបញ្ជី៕

ខាងក្រោមនេះ ជាវីដេអូ នៃការលើកឡើង របស់លោកបណ្ឌិត ឆឹម ចំណាន៖