(ភ្នំពេញ)៖ កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានបញ្ជាក់ឲ្យដឹងថា Tube Coffee មានបំណងពង្រឹងកាហ្វេរបស់ខ្មែរឱ្យកាន់តែរឹងមាំ និងមានមហិច្ឆិតានាំយក Brand កាហ្វេរបស់ខ្មែរនេះ ទៅបើកនៅក្រៅប្រទេស។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

កញ្ញា ស៊ូ មុន្នីពេជ្យ បានបញ្ជាក់ថា «ខ្ញុំផ្ទាល់ ជាមួយនិងដៃគូសហការ២នាក់ទៀត ពួកខ្ញុំទាំង៣នាក់ យើងគិតថា ចង់នាំ Brand កាហ្វេរបស់ខ្មែរ ដែលចេញជាស្នាដៃកូនខ្មែរ ឲ្យវារឹងមាំ និងល្អ [...] ចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន យើងពិតជាចង់យក Brand របស់កូនខ្មែរ ទៅក្រៅប្រទេស»

ជាមួយគ្នានេះ កញ្ញា ស៊ូ មុន្នីពេជ្យ ក៏បានបញ្ជាក់ថា គុណតម្លៃចំនួន៣របស់ Tube Coffee គឺសេវាកម្មរហ័ស តម្លៃសមរម្យ គុណភាពខ្ពស់៕

ខាងក្រោមនេះជាវីដេអូទាំងស្រុង នៃការលើកឡើង របស់កញ្ញា ស៊ូ មុន្នីពេជ្យ៖