(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group បានលើកឡើងថា កម្ពុជាត្រូវតែពង្រឹង និងពង្រីកសហគ្រាស ដែលកើតចេញពីក្នុងស្រុក ដើម្បីជំរុញឱ្យការប្រកួតប្រជែងលើឆាកអន្តរជាតិ ដែលប្រៀបបីដូចជាការលើកមុខមាត់ប្រទេសជាតិផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍជំនួញរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែពង្រឹង និងពង្រីកដែលចេញពីក្នុងស្រុករបស់យើង មិនត្រឹមតែធ្វើឱ្យគេស្គាល់ពីយើងប៉ុណ្ណោះទេ ក៏នឹងជួយលើកមុខមាត់របស់ប្រទេសយើងលើឆាកអន្តរជាតិផងដែរ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖