(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM Group ដែលធ្វើជំនួញប្រមាណ ៣០ឆ្នាំទាក់ទងនឹងការផលិតឱសថ និងផលិតចំណីអាហារ បានលើកឡើងថា សម្រាប់ផលិតករ ឬម្ចាស់សហគ្រាស នឹងមិនអាចរីកចម្រើនខ្លាំង ឬធ្វើអ្នកមានបានទេ ប្រសិនបើផលិតរបស់ខ្លួន មិនអាចចែកចាយទៅក្នុងទីផ្សារអន្តរជាតិបាន។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លើកឡើងបែបនេះ ធ្វើឡើងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍជំនួញរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM Group» របស់បណ្តាញព័តមាន Fresh News។

លោកបានពន្យល់ថា ការដែលមិនអាចធ្វើអ្នកមានបាន ដោយសារប្រជាជនកម្ពុជានៅតិច ទីផ្សារចង្អៀត ស្របពេលគម្លាតប្រាក់ចំណូល របស់ប្រជាពលរដ្ឋនៅឆ្ងាយ ពោលគឺអ្នកដែលមានប្រាក់សម្រាប់ទិញ គឺមានតិច ហើយអ្នកដែលចង់ទិញ តែគ្មានលទ្ធភាពទិញ គឺមានច្រើន ហេតុនេះហើយទើបត្រូវតែជំរុញផលិតផលខ្លួនឯង ឱ្យចូលទៅកាន់ទីផ្សារបរទេស។

លោកលើកឡើងថា កម្ពុជាមានសមត្ថភាពអាចធ្វើបាន ក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស។

សូមជម្រាបថា ក្រុមហ៊ុនផលិតឱសថ PPM របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក្រៅពីផលិតថ្នាំផ្សេងៗសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ក៏មានចែកចាយទៅបណ្តាប្រទេសជាច្រើនផងដែរ៕

សូមទស្សនាការពន្យល់បន្ថែមរបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖