(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស​ PPM-Confirel បានប្រាប់អំពីមូលហេតុដែលអាជីវកម្មភាគច្រើន បើកដំណើរការហើយឆាប់បិទវិញទៅវិញ ដោយសារមូលហេតុ «ភាគច្រើនធ្វើតាមគ្នា»

ទន្ទឹមគ្នានេះ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក៏បានប្រាប់ដល់អ្នកដែលចង់បើកអាជីវកម្មថ្មីថ្មោង គួរសិក្សាអំពីចំនួនអាជីវកម្មដែលចង់បើកនោះ ថាតើមានសក្តានុពលកម្រិតណា ? ហើយលោកផ្តល់យោបល់ដល់ស្ថាប័នជំនាញ ពិសេសអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ព័ត៌មានអំពីចំនួនប្រភេទអាជីវកម្ម ដើម្បីងាយស្រួលដល់ចង់បើកដំណើរការអាជីវកម្មថ្មីថ្មោង អាចទទួលបានព័ត៌មានច្បាស់លាស់ មុននឹងសម្រេចចិត្ត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍជំនួញរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក PPM Group» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់ថា «ក្រុមហ៊ុនក៏ដូចជាមនុស្សយើងដែរ [...] ក្រុមហ៊ុនជាទូទៅមិនមែនតែនៅប្រទេសកម្ពុជាយើងទេ ក្នុងរយៈពេល ៣ឆ្នាំមុនដំបូង គឺប្រៀបដូចក្មេង អាយុ៣ឆ្នាំ ដូច្នេះពេលផុត ៣ឆ្នាំ គឺមានសង្ឃឹម, ស្រុកគេក៏ដូចស្រុកយើង ក្រុមហ៊ុនដែលកើតមកស្លាប់ក៏មានច្រើន ប៉ុន្ដែស្រុកយើងពិបាកមួយទៀត ដោយសារយើងច្រើនតែធ្វើតាមគ្នា»

ខាងក្រោមនេះជាវីដេអូនៃការលើកឡើង របស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖