(កណ្តាល)៖​ បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យមើលការប្រមូលផលស្រូវនៅស្រុកមុខកំពូល​ ខេត្តកណ្តាល​។

ក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់ អោយមានការគិតគូរផងដែរ ទៅលេី​ថ្លៃដេីមនៃការផលិតស្រូវ​ ដើម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់​ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។

លោកបន្ថែមថា បើកសិករធ្វើស្រែទៅលើប្រភេទពូជដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច​ នោះប្រាក់ចំណេញក៏បានតិចដែរ​ តែបើកសិករជ្រើសរើសពូជដែលផ្តល់នូវទិន្នផលខ្ពស់ក្នុងមួយហិកតា​បានផលពី​ ៧​ ទៅ​ ៨​ តោន​ ឬលើសពីនេះ​ គាត់ក៏ទទួលបានប្រាក់ចំណេញច្រើនតាមនោះផងដែរ។

លោកបានពន្យល់ពីរបៀបគិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករក្នុងតំបន់ថា ឧទាហរណ៍ ថ្លៃរៀបចំដី បូកថ្លៃជី បូកថ្លៃថ្នាំ បូកថ្លៃប្រមូលផល ចំណាយអស់២.៥លានរៀល​។

ប្រសិនបើបានផល ៥តោនក្នុងមួយហិចតា​ ហេីយបើតម្លៃស្រូវក្នុង ១គីឡូក្រាម​ ១០០០រៀល​ សួរថា​៖

១៖ តើការផលិតស្រូវ ១គីឡូក្រាម​ ចំណាយអស់ប្រាក់ប៉ុន្មានរៀល?

២៖ តើលក់ថ្លៃប៉ុន្មា​ន​ ដេីម្បីអាចចំណេញបាន?

តាមសម្មិទ្ធកម្មខាងលើយេីងសន្និដ្ឋានបាន៖

១៖ ស្រូវមួយគីឡូក្រាម​ ចំណាយអស់​ ៥០០រៀល​ ក្នុង១គីឡូក្រាម​ (២ ៥០០ ០០រៀល/៥០០០គីឡូ)។
២៖ លក់លេីស ៥០០រៀលក្នុង ១គីឡូក្រាម​ នឹងមានចំណេញ។

ប្រសិនបើការផលិតស្រូវ​ ចំណាយលើសពី​២ ៥០០ ០០០រៀល​ក្នុង១ហិចតា ហើយទិន្នផល​ទាបជាង ៥តោនក្នុង១ហិចតា​នោះនឹងធ្វើអោយចំណាយក្នុង១​គីឡូក្រាម​ លើសពី៥០០រៀល​៕