(អាប៊ុយដាប៊ី)៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាប៊ុយដាប៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Ahmed bin Ali Al Sayegh អនុរដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមលើកទី៣ (3rd Cambodia-UAE Business and Investment Forum) ដែលមានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្ម និងក្រុមហ៊ុនរដ្ឋនិងឯកជននៃប្រទេសទាំងពីរជាច្រើនរូប។

ក្នុងនោះ សម្រាប់ភាគីកម្ពុជា មានវត្តមានចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមឧកញ៉ាកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍ កសិ-ឧស្សាហកម្ម អចលនទ្រព្យ ធនាគារ និងកម្មន្តសាល៕