(ភ្នំពេញ)៖ លោកឧកញ៉ា គឹម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ដើម្បីដោះស្រាយស្ថានភាពលំបាកនៃវិស័យអចលនទ្រព្យនៅ គឺកម្ពុជាត្រូវការទុនវិនិយោគពីបរទេស ពោលគឺអ្វីដែលទាំងរាជរដ្ឋាភិបាល និងឯកជន ធ្វើត្រូវធ្វើ គឺទាក់ទាញទុនវិនិយោគមកពីគ្រប់ប្រទេស ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកបន្តថា ការទាក់ទាញវិនិយោគ ដោយមិនរំពឹងតែពីប្រទេសចិននោះទេ ប្រទេសសំខាន់មួយទៀតដែលកម្ពុជាគួរសម្លឹងមក គឺវិនិយោគិនមកពីបណ្តាប្រទេសអារ៉ាប់ ដែលនៅប៉ែកមជ្ឈឹមប្រទេស ព្រោះប្រទេសដែលចាយលុយខ្លាំងជាងគេ ក្នុងអំឡុងឆ្នាំ២០២៣ គឺប្រទេសក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសដែលមានលុយមហាសាល។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមើលឃើញបើសិនជាយើងអាចទាក់ទាញ ចិនផង កូរ៉េផង ជប៉ុន អាស៊ាន កុំភ្លេចប្រទេសនៅតំបន់មជ្ឈឹមប្រទេស គឺអារ៉ាប់ ប្រសិនបើអារ៉ាប់ទម្លាក់លុយមកតែ ២០ពាន់លានដុល្លារ ឆ្នាំ២០២៤នៅក្នុងស្រុកខ្មែរ សេដ្ឋកិច្ចខ្មែរ នឹងល្អដូចឆ្នាំ២០១៩ អីចឹង»

លោក ឧកញ៉ា គឹម ហ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងវិធី FRESH BUSINESS របស់ទូរទស្សន៍ Fresh News ដែលពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤»

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកឧកញ៉ា គីម ហ៊ាង៖