(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា ដើម្បីឲ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដំណើរការល្អប្រសើរឡើងវិញ គឺត្រូវការវិនិយោគិនបរទេស មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានកាន់តែច្រើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងធ្វើឥឡូវ គឺធ្វើយ៉ាងម្ដេចទាក់ទាញលុយបរទេស មកវិនិយោគនៅស្រុកខ្មែរ [...] បច្ចុប្បន្ននេះ ថៃ ម៉ាឡេស៊ី វៀតណាម គឺខ្វះលុយទាំងអស់ អីចឹងអ្វីដែលយើងត្រូវធ្វើដាច់ខាតតែម្ដង ប្រើប្រាស់គ្រប់វិធីដែលធ្វើបាន ដើម្បីឲ្យបរទេសមករកស៊ីនៅស្រុកខ្មែរ»

សូមទស្សនាវីដេអូ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានខ្លឹមសារទាំងស្រុង៖