(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានដាក់ក្ដីរំពឹងថា វិស័យអចលនទ្រព្យឆ្នាំនេះ អាចនឹងល្អជាងឆ្នាំ២០២៣ ដោយសារតែកត្ដាមួយចំនួន ជាពិសេសអត្រាការប្រាក់ពីធនាគារនៅឆ្នាំនេះ ធ្លាក់ជាងឆ្នាំ២០២៣។

ការដាក់ក្ដីរំពឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧកញ៉ាបណ្ឌិត គីម ហ៊ាង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចមើលឃើញថា ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២៤នេះ សកម្មភាពដែលយើងមិនស្រូវដំណើរការ នៅក្នុងឆមាសចុងក្រោយនៃឆ្នាំ២០២៣ គឺឥឡូវនេះ មានភាពល្អប្រសើរជាងមុន»

សូមទស្សនាវីដេអូរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានខ្លឹមសារទាំងស្រុង៖