(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបកស្រាយនូវចម្ងល់មួយដែលចោទសួរថា តើការដាក់លុយសន្សំក្នុងធនាគារ និងយកលុយទៅវិនិយោគក្នុងផ្សារភាគហ៊ុន មួយណាល្អជាង?

លោកបញ្ជាក់ថា ការវិនិយោគដោយដាក់លុយក្នុងធនាគារ និងការទិញភាគហ៊ុន គឺសុទ្ធតែជាការវិនិយោគល្អ អាស្រ័យលើការស្វែងយល់ពីអ្នកវិនិយោគនោះ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ជាយោបល់របស់ខ្ញុំ ជាធម្មតាវិនិយោគិន តែងតែមានជម្រើសច្រើន ល្អជាងគ្មានជម្រើស [...] ខ្ញុំគិតថា ជម្រើសដែលល្អបំផុត គឺពន្យល់វិនិយោគិន ឲ្យយល់អំពីអត្ថន័យនៃការវិនិយោគ យុទ្ធនាការនៃការវិនិយោគ ផ្ដល់ប្រយោជន៍កើតចេញពីការវិនិយោគ ជម្រើស គឺជារបស់អតិថិជន»

ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS៕

សូមទស្សនាវីដេអូ ពន្យល់របស់លោក ស៊ូ សុជាតិ ដែលមានខ្លឹមសារទាំងស្រុង៖