(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនេះ គឺពិតជាផលប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់សាធារណជន ហើយក៏វាប៉ះពាល់ដល់លទ្ធភាព នៃការបង់សងមកវិស័យធនាគារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អឿ សុធារ័ត្ន អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា «ឥណទានដែលមានការយឺតយ៉ាវ នៅក្នុងការបង់សង វាមានការកើនឡើងគួរឲ្យកត់សម្គាល់ បើសិនជាមើល តែឥណទានយឺតយ៉ាវសងចាប់ពី៣០ថ្ងៃឡើង កើនឡើងប្រហែល ៣ភាគរយ ទៅ៦ភាគរយ នៅចុងឆ្នាំ២០២៣ [...] យឺតយ៉ាវត្រឹម៩០សិនថ្ងៃ កើនឡើងប្រហែលជា ២ភាគរយ នៅឆ្នាំ២០២២ ដល់ជាង៤ភាគរយ នៅឆ្នាំ២០២៣»

លោក អឿ សុធារ័ត្ន បានលើកឡើងថា ទាំងអស់នេះហើយ ដែលបង្ហាញឲ្យឃើញ អំពីអតិថជនដែលជួបប្រទះផលលំបាក នៅក្នុងការបង់សងប្រាក់ ត្រឡប់ទៅស្ថាប័នធនាគារ​៕

សូមទស្សនាវីដេអូការលើកឡើងរបស់លោក អឿ សុធារ័ត្ន៖