(ភ្នំពេញ)៖ ​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បាន​លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប់កម្ចីជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ហើយមានបញ្ហាក្នុងការសងត្រឡប់ គួរទៅពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុស្របច្បាប់ ជៀសវាងខូច CBC ដែលនាំឱ្យជះផលអវិជ្ជមាន នៅពេលត្រូវការកម្ចីលើកក្រោយ។

លោក អឿ សុធារ័ត្ន ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា ចំពោះអតិថិជនដែលជួបប្រទះនូវបញ្ហានូវការបង់សង ដោយសារតែវិបត្តិសេដ្ឋកិច្ច ​លើកទឹកឱ្យគាត់ពិភាក្សាជាមួយស្ថាប័នហិរញ្ញវត្ថុ ព្រោះស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា ដែលស្ថិតក្រោមធនាគារជាតិនៃកម្ពុជា មានគោលការណ៍ត្រឹមត្រូវ មានភាពបត់បែន និងមានភាពទន់ភ្លន់ នៅក្នុងការនិយាយចរចាជាមួយអតិថិជន និងរកដំណោះស្រាយដល់អតិថិជន។ ​

លោកបន្ថែមថា «យើងជំរុញឱ្យគាត់ជជែកគ្នាជាមួយស្ថាប័នហិរញ្ញវត្ថុ នៅពេលដែលជជែកគ្នា ប្រហែលជាមាននូវគោលការណ៍កើតឡើង អាចថា ឥណទាននេះ គួរតែធ្វើការស្តារឡើងវិញ ឬយ៉ាងណាម៉េចដែរ​? នៅពេលដែលគាត់យល់ព្រមគ្នា ក្នុងការស្តារឥណទានឡើងវិញ ប្រវត្តិគាត់បញ្ចូលនៅក្នុង CBC ក៏ត្រូវបញ្ចូលទៅតាមហ្នឹងដែរ»

សូមទស្សនាការលើកឡើងរបស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC: