(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារទី ខែមករាថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើង ២,៨ភាគរយនៅឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករពីមុនដែលថានឹងមានកំណើន ៣,២ភាគរយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០២៣ ត្រូវបានមើលឃើញថាសម្រេចបានក្នុងអត្រា ១,៨ភាគរយដែលធ្លាក់ចុះពី ២,៧ភាគរយដែលបានព្យាករកន្លងមក។

ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងមានចំនួន ៣៣,៥លាននាក់ ពោលគឺធ្លាក់ចុះចំនួន ៣៤,៥លាននាក់ដែលបានព្យាករមុន ខណៈពេលដែលការនាំចេញត្រូវបានរំពឹងថានឹងកើនឡើង ៤,២ភាគរយនៅឆ្នាំនេះធៀបនឹងការព្យាករលើកមុនដែលមាន ៤,៤ ភាគរយ។ ការនាំចេញកាលពីឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងធ្លាក់ចុះ ១,៥ ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងទៀតថា សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថានឹងកើនឡើងលឿនជាងឆ្នាំមុន ដោយសារតែការនាំចេញ សេវាកម្ម និងការមកដល់ទេសចរណ៍កាន់តែខ្ពស់៕