(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានជំរុញដល់ប្រតិបត្តិករទេសចរណ៍បង្កើតផលិតផល និងសេវាកម្មទេសចរណ៍ប្លែកៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា

ព្រោះភ្ញៀវទេសចរចូលចិត្តចង់ដឹង ចង់ទៅកម្សាន្តកន្លែងណាដែលប្លែកៗ។

ថ្លែងនៅក្នុងកម្មវិធី FRESH BUSINESS ​លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា «សម្បត្តិវប្បធម៌ដែលជារបស់​ដើម របស់កម្ពុជា យើងបានឱ្យភ្ញៀវទេសចរទស្សនារួចហើយ ហេតុនេះហើយយើង​ត្រូវបង្កើត ច្នៃប្រឌិតផលិតផលទេសចរថ្មីៗ ប្លែកៗបន្ថែមទៀត​ ស្របពេលដែលកម្ពុជានៅមានសក្តានុពលច្រើន ក្នុងការបង្កើតនូវផលិតផលទេសចរណ៍ប្លែកៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា»

លោកស្រីបានបន្ត ជាទៅទូភ្ញៀវទេសចរដែលមកកម្សាន្តនៅកន្លែងណាមួយតែងតែត្រូវការ កន្លែងស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូន ជាពិសេសគឺកន្លែងដើរកម្សាន្តបែបចម្រុះ និងផ្សេងៗពីគ្នា ទាំងពេលព្រឹក ពេលថ្ងៃ និងពេលយប់។ ​

លោកស្រីបន្ថែមថា កាលណាមានភ្ញៀវចូលមកគ្រប់ជាតិសាសន៍ នឹងធ្វើឱ្យអាជីវកម្មទេសចរណ៍កាន់តែរីកចម្រើន ទទួលបានចំណូលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិដែរ​៕

ខាងក្រោមនេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៉ីវលីន៖