​(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានពន្យល់បន្ថែមពីមូលហេតុដែលនាំឱ្យកម្ពុជាចាំបាច់ត្រូវខ្ចីបំណុលបរទេស គឺសម្រាប់ការយកមកវិនិយោគលើហេដ្ឋារចនាសម្ព័នផ្សេងៗឱ្យកាន់តែទំនើប ដើម្បីទាក់ទាញវិនិយោគពីបរទេស ខណៈចំណូលដែលប្រមូលបាននៅក្នុងប្រទេស គឺសម្រាប់ការចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

លោកបន្តថា កម្ពុជាត្រូវការវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធទំនើប ដើម្បីត្រៀមលក្ខណៈ​ទទួលការវិនិយោគពីបរទេស ព្រោះបើយើងមិនធ្វើអ្វីសោះ ក៏មិនអាចទាក់ទាញលំហូរវិនិយោគបរទេសបានដែរ។

ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិ និងផ្លូវធំៗជាដើម គឺសុទ្ធតែជាផ្នែកមួយនៃការទាក់ទាញបរទេសឱ្យសម្លឹងមកកម្ពុជា និងដាក់ទុនវិនិយោគ​៕

សូមទស្សនាការពន្យល់របស់លោក មាស សុខសេនសាន ដូចខាងក្រោម៖