(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ឱនភាពថវិកាជាតិ សម្រាប់ប្រទេសកម្ពុជា មិនចោទជាបញ្ហាខ្លាំងពេកនោះទេ ព្រោះថាការរៀបចំថវិការបស់កម្ពុជា គឺរៀបចំដោយតុល្យភាព។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក មាស សុខសេនសាន អញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី RESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយឱនភាពថវិកាជាតិ នៅកម្ពុជា»

លោក មាស សុខសេនសាន បានលើកឡើងទៀតថា កម្ពុជារៀបចំថវិកា ដោយការប្រយ័ត្នប្រយែង មានន័យថា ការរៀបចំថវិការបស់កម្ពុជា ជាការរៀបចំថវិកាតុល្យភាព គឺចំណូលដើម្បីទៅគ្រប់គ្រង ហើយវិភាជទៅលើចំណាយ ដែលកម្ពុជាគិតជាចំបង។

លោក មាស សុខសេនសាន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ឱនភាពថវិកាសម្រាប់ព្រះរាជណាចក្រកម្ពុជាយើង មិនជាចោទជាបញ្ហាខ្លាំងពេកនោះទេ»

បន្ថែមពីនោះទៀត លោកបានលើកឡើងថា ប្រទេសមួយចំនួនធំ នៅក្នុងសហភាពអ៉ឺរ៉ុប មានគោលការណ៍ឱនភាពថវិកា គឺធ្វើយ៉ាងម្ដេចនៅក្នុងរង្វង់៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស-GDP) ប៉ុន្ដែពួកគាត់ធ្វើមិនដែលបាននោះទេ។

សូមទស្សនាការពន្យល់របស់លោក មាស សុខ សេនសាន ដូចខាងក្រោម៖