(ភ្នំពេញ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នចំណូលពន្ធដារបានឈានមកខ្ពស់ជាងចំណូលគយ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពចាស់ទុំ ដោយចាប់ផ្ដើមមានការវិនិយោគទុន ក្នុងស្រុកច្រើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មាស សុខសេនសាន អញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី RESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «ដំណោះស្រាយឱនភាពថវិកាជាតិ នៅកម្ពុជា»

លោក មាស សុខសេនសាន ​បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលកម្ពុជា បើមើលចំណូលពន្ធដារ ឥឡូវនេះ មកដល់ចំណុចមួយ ដែលចំណូលពន្ធដារខ្ពស់ជាងចំណូលគយ ដែលបង្ហាញអំពីសេដ្ឋកិច្ចមួយ មានភាពចាស់ទុំ ព្រោះថា ចំណូលគយខ្ពស់ជាងចំណូលពន្ធដារ មានន័យថា យើងអាស្រ័យទៅលើសេដ្ឋកិច្ចខាងក្រៅច្រើន»

សូមទស្សនាការលើកឡើងរបស់លោក មាស សុខ សេនសាន ដូចខាងក្រោម៖