(ភ្នំពេញ)៖ រយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ៣២,៥៤៦,៨៤៧ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៦៩៩,៩៩៦នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤,៦៦៤,៤១២ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៩៧,៤២៦នាក់។

សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១,៣៩៩,៩៩២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន​ របស់គ្រឹះស្ថានអង្គរ៖