(ភ្នំពេញ)៖ កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងជាបន្តបន្ទាប់ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ និងតម្រូវការហិរញ្ញវត្ថុសម្រាប់ បង្កើតអាជីវកម្ម សហគ្រាស និងពង្រីកអាជីវកម្ម ក៏ដូចជាគាំទ្រដល់តម្រូវការចាំបាច់ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋកម្ពុជា។

គិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ១៥៥គ្រឹះស្ថាន ដែលបានផ្ដល់ប្រាក់កម្ចី ដល់ពលរដ្ឋកម្ពុជា ប្រមាណ ៣លាន៦សែន គណនីទៅទូទាំងប្រទេស។ តើតួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសំខាន់ប៉ុណ្ណា? សូមទស្សនាការពន្យល់របស់លោក អាន ស៉ីថាវ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច៖