(ភ្នំពេញ)៖ នៅរយៈពេលមធ្យមចុងក្រោយនេះ បញ្ហាឱនភាពថវិកានៅប្រទេសកម្ពុជា នៅតែពឹងលើជំនួយបរទេស ដើម្បីយកមកបង្រ្គប់ការចំណាយនានា ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងមូលដ្ឋានសេដ្ឋកិច្ចចាំបាច់នានា។ នាពេលចំពោះមុខនេះ ឱនភាពថវិកាកម្ពុជាមានអត្រាចន្លោះពី ៥% ទៅ១០%នៃទំហំសេដ្ឋកិច្ចជាតិ។