(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ មេត្តារួសរាន់មកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ខណៈការបង់ពន្ធប្រភេទនេះនឹង​ត្រូវបិទបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ៕

ខាងក្រោមនេះ ជាសេចក្តីក្រើនរំលឹករបស់អគ្គនាយកដ្ឋានពន្ធដារ៖