(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលនៃការដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី៣ ទទួលបានជោគជ័យចំនួន ១០ ០០០ ០០០ដុល្លារ ដោយមានការចូលរួមដេញថ្លៃពីគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ចំនួន៨ និងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤ ១០០រៀល ក្នុងមួយដុល្លារអាមេរិក៕