(ញូវដែលី)៖ រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹង ឥណ្ឌាកាលពីថ្ងៃចន្ទបានចាត់វិធានការដកហូតពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃលើដែកចិនមួយចំនួនក្នុងរយៈពេល ៥ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃទី៤ ខែកញ្ញា លោក Nagendra Nath Sinha រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកមមដែករបស់ប្រទេសឥណ្ឌាបានឱ្យដឹងថា ទីក្រុងញូវដែលីកំពុងតាមដានស្ថានភាពនាំចូលដែក បន្ទាប់ពីឧស្សាហកម្មដែកបានលើកឡើងពីការព្រួយបារម្ភអំពីការលក់បង្ខូចថ្លៃដែលអាចកើតមានដោយអ្នកលក់ចិន។

ក្នុងអំឡុងពីខែមេសាដល់ខែកក្កដា ប្រទេសចិនគឺជាអ្នកនាំចេញដែកដ៏ធំបំផុតទីពីរទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីកូរ៉េខាងត្បូង ដោយលក់បាន ០,៦លានតោន កើនឡើង ៦២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជារួម ឥណ្ឌាបាននាំចូលផលិតផលដែកថែបសម្រេចចំនួន ២លានតោនក្នុងរយៈពេល ៣ខែនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០២០មក និងកើនឡើង ២៣ភាគរយធៀបនឹងឆ្នាំមុន។ ប្រទេសចិន ដែលជាប្រទេសផលិតដែកលំដាប់កំពូលរបស់ពិភពលោក បាននាំចេញបន្ទះដែករមូ ឬបន្ទះដែកទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕