(ភ្នំពេញ)៖ រយៈពេល៨ខែ ពោលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៣,០៩១,៩៣១ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ៤៩៨,៥១៣នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា សម្រាប់ខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនៃ ២,៧៧៤,៥៨៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។

សូមជម្រាបថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៩៧,០២៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន​ របស់គ្រឹះស្ថានអង្គរ៖