(សៀមរាប)៖ គណៈប្រតិភូនៃអាជ្ញាធរអធិការកិច្ចរដ្ឋ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតថៃ (SIA) ចំនួន ៣រូប និងប្រតិភូឡាវ​ ០២រូប​ បានអញ្ជើញមកដល់ទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន ដែលមាន ១០ ប្រទេសចូលរួម ដែលមានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ ដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេន។

សូមបញ្ជាក់ថា កិច្ចប្រជុំរៀបចំឡើងនៅសណ្ឋាគារ SOFITEL ANGKOR PHOKEETHRA ទឹកដីអច្ឆរិយៈនៃអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា៕