(ភ្នំពេញ)៖ រយៈពេល៥ខែ ពោលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១៦,០៦៥,៨២៩ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៣៤៤,៧៥៧នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២,០៣៤,៦២៣ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៤៥,៧៤៩នាក់។

សូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៦៨៩,៥១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន​ របស់គ្រឹះស្ថានអង្គរ៖