(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានកិត្តិយស ក្នុងការដឹកជញ្ជូនភ្ញៀវពិសេស ដែលជាក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន «ស៊ីហ្គេមលើកទី៣២« ដែលជាព្រឹត្តិការណ៍កីឡាដ៏មហាអស្ចារ្យ នៅព្រះរាជាណាចក្រកម្ពុជា។ ជើងហោះហើរលេខ K6 813 ចេញដំណើរពីអាកាសយានដ្ឋានអន្តរ ជាតិតានសួនញា ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម នៅម៉ោង០៨៖៣០ព្រឹក និងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ០៩៖១៥ព្រឹក។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្រុមហ៊ុនពិតជាមានកិត្តិយសក្នុងការដើរតួនាទីយ៉ាងសំខាន់ ដោយបានដឹកជញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អត្តពលិក និងអ្នកគាំទ្រផ្សេងៗទៀត មកពីគ្រប់បណ្តាប្រទេសដែលមកចូលរួមព្រឹត្តិការណ៍នេះ។ ដោយមានការយកចិត្តទុកដាក់ ចាប់ពីកនែ្លងទទួលអ្នកដំណើរនៅទីក្រុងហូជីមិញ រហូតមកដល់ប្រទេសកម្ពុជា ក្រុមកីឡាករទាំងអស់បានមកដល់គោលដៅដោយសុវត្ថិភាព ផាសុកភាព និងទាន់ពេលវេលាតាមការគ្រោងទុករបស់ពួកគេ។

ក្នុងឱកាសដ៏ពិសេសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការដែលតំណាងឲ្យរដ្ឋាភិបាល ក្នុងការជួយផ្សព្វផ្សាយយុទ្ឋនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» កម្ពុជា អង្គរ អ៊ែរ នឹងបង្កើនជើងហោះហើរទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមហ៊ុននឹងបង្កើនជើងហោះហើរជារៀងរាល់ថ្ងៃរវាង ភ្នំពេញ និងហាណូយ។ មិនតែប៉ុណ្ណោះ ពួកយើងក៏ជាក្រុមហ៊ុន អាកាសចរណ៍តមួយគត់ដែលរក្សាជើងហោះហើរក្នុងស្រុក (ភ្នំពេញ-សៀមរាប, សៀមរាប-ព្រះសីហនុ) និងពីហូជីមិញ ទៅកាន់ខេត្តព្រះសីហនុផងដែរ។ ក្រុមហ៊ុន នឹងធានាក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់ អ្នកដំណើរទាំងអស់ និងក្រុមអត្តពលិកផ្សេងទៀតដែលមកស្វែងរកភាពជោគជ័យក្នុងការប្រកួតរបស់ពួកគេ។

ជាការពិតណាស់ កម្ពុជា អង្គរ អ៊ែ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាព IOS ពីសមាគមដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ IATA។ អ្នកដំណើរទាំងអស់ អាចហោះហើរប្រកបដោយទំនុកចិត្ត ពីព្រោះក្រុមហ៊ុនអនុវត្តតាមស្តង់ដារ សុវត្ថិភាពជាតិ និងអន្តរជាតិខ្ពស់បំផុត ហើយនៅតែបន្តផ្តល់ជូននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាព នូវរាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ។

សូមអរគុណចំពោះការជ្រើសរើសហោះហើរជាមួយ កម្ពុជា អង្គរ អ៊ែរ ក្រុមហ៊ុនយើងខ្ញុំសូមជូនពរ ដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះឲ្យជួបតែសំណាងល្អ និងទទួលបានភាពជោគជ័យ។ សូមចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទាំងអស់គា្ន ហើយធ្វើដំណើរតាម កម្ពុជា អង្គរ អ៊ែរ ដើម្បីទទួលបានបទពិសោធន៍ដ៏មានផាសុកភាព និង ភាពកក់ក្ដៅក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕

ដើម្បីទិញសំបុត្រ សូមទំនាក់ទំនងទៅកាន់៖

* គេហទំព័រ៖ www.cambodiaangkorair.com
* ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23
* ការិយាល័យនៅប្រទេសចិន ៖ (+86) 20 8331 0123 / (+86) 20 8331 2213
* ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767 6666 787