(ប៉េកាំង)៖ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងពង្រីកការនាំចូល និងការនាំចេញផលិតផលសំខាន់ៗ ព្រមទាំងគាំទ្រដល់ការនាំចេញរថយន្តផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយស្តីពីការលើកកម្ពស់ពាណិជ្ជកម្មបរទេសដែលចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីចិនថា ធនាគារចិន និងសាខានៅបរទេសរបស់ធនាគារទាំងនោះត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនរថយន្ត ដើម្បីជួយពង្រីកទីផ្សារនៅបរទេស។

ទាក់ទងនឹងការលើកកម្ពស់បរិយាកាសសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ក្រុមប្រឹក្សារដ្ឋចិនបានឱ្យដឹងថា ប្រទេសចិននឹងឆ្លើយតបយ៉ាងសមស្របចំពោះការរឹតបន្តឹងពាណិជ្ជកម្មបរទេសដែលមិនសមហេតុផល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ប្រទេសចិនក៏នឹងសម្របសម្រួលបន្ថែមទៀតនូវទិដ្ឋាការសម្រាប់អ្នកជំនួញក្រៅប្រទេស ខណៈពេលដែលការបង្កើនជើងហោះហើរក្នុង និងក្រៅប្រទេស៕