(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១១ទៀត សរុបទុនវិនិយោគជាង១៧៧លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។

CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ EASTERN RUBBER (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន៧៩កន្លែង។

២៖ RITHY RUBBER (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគ ស្ថិតនៅតំបន់ប្រើប្រាស់ ដោយចីរភាព នៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៥៨កន្លែង។

៣៖ GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន២០៥កន្លែង។

៤៖ JINGMAOGUOJI (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន៤៧៥កន្លែង។

៥៖ EBELNO (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន២៥១កន្លែង។

៦៖ DEN NOKOR (CAMBODIA) INVESTMENT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

៧៖ SUNFLOWER ENERGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ១៥.៦លានដុល្លារ និងអាចបង្កើតការងារ បានចំនួន៣៣៩កន្លែង។

៨៖ JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក ) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន៤១២កន្លែង។

៩៖ G.T.V.C IMPORT EXPORT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ «កោះមួយ» ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៧.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន៤៩កន្លែង។

១០៖ MENG FENG PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

១១៖ GREATER HEALTH PRODUCT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥.១លានដុល្លារនិងអាចបង្កើតការងារបានចំនួន៣០៤កន្លែង៕