(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រាក់បមុ្រងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិនបានកើនឡើងក្នុងខែមីនា ខណៈដែលប្រាក់ដុល្លារបានធ្លាក់ចុះថ្លៃធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសចិនដែលជាប្រាក់បម្រុងច្រើនជាងគេបំផុតនៅក្នុងពិភពលោក បានកើនឡើងចំនួន ៥១ពាន់លានដុល្លារកាលពីខែមុនដល់ ៣,១៨៤ពាន់ពាន់លានដុល្លារ ធៀបនឹងការស្ទង់មតិរបស់ក្រុមអ្នកវិភាគដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានចំនួន ៣,១៤៩ពាន់ពាន់លានដុល្លារ និងកើនឡើងពី ៣,១៣៣ពាន់ពាន់លានដុល្លារក្នុងខែកុម្ភៈ។

ប្រាក់យន់បានឡើងថ្លៃ ០,៨៦ភាគរយធៀបនឹងប្រាក់ដុល្លារក្នុងខែមីនា ខណៈដែលប្រាក់ដុល្លារបានធ្លាក់ចុះថ្លៃ ២,៣ភាគរយធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត។

ប្រទេសចិនបានកាន់កាប់មាសសុទ្ធចំនួន ៦៦,៥លានត្រូយអោន (ប្រហែល ២០៦៨តោន) នៅដំណាច់ខែមីនា កើនឡើងពី ៦៥,៩២លានត្រូយអោននៅដំណាច់ខែកុម្ភៈ។

តម្លៃមាសបម្រុងរបស់ប្រទេសចិនបានកើនឡើងដល់ ១៣១,៦៥ពាន់លានដុល្លារនៅត្រឹមដំណាច់ខែមីនា ពី ១២០,២៨ពាន់លានដុល្លារនៅដំណាច់ខែកុម្ភៈ៕