(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា គោលដៅសម្រាប់ភ្ញៀវទេសចរជនជាតិចិនដែលចូលទៅទស្សនាប្រទេសថៃក្នុងនៅឆ្នាំនេះត្រូវដំឡើងដល់ពី ៦ ទៅ ៧លាននាក់ធៀបនឹង ៥លាននាក់ក្នុងទិសដៅកន្លងមក ដោយក្នុងខែមេសាខាងមុខនេះ មានការព្យាករថា ភ្ញៀវទេសចិនចំនួន ២៥ម៉ឺននាក់ទៅទស្សនាប្រទេសថៃ។

លោក Tanes Petsuwan អនុប្រធាន TAT ទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ទីផ្សារចិនបានកើនឡើងជារៀងរាល់ខែ ចាប់តាំងពីប្រទេសដីគោកបានដកចេញវិធានការរឹតបន្តឹងការធ្វើដំណើរកាលពីពីខែមករា។

ភ្ញៀវទេសចរចិនត្រូវបានរំពឹងថានឹងកើនឡើងលើសពី ៥សែននាក់នៅក្នុងត្រីមាសទីមួយ ដែលលើសពីការព្យាករកន្លងមកដែលថាមានចំនួនតែ ៣សែននាក់ ដែលភាគច្រើនត្រូវបានជំរុញដោយការហោះហើរឡើងវិញរវាងប្រទេសថៃ និងចិន ដែលបានស្ទុះងើបឡើងវិញដល់ ៣០% នៃកម្រិតមុនពេលមានជំងឺរាតត្បាត។

លោក Tanes បានបន្ថែមថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសបានកើនឡើងដល់ជិត ៧លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរមកពីទីផ្សាររយៈចម្ងាយជិតមានចំនួន ៦០%។

ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃកំពុងខិតជិតមកដល់ លោករំពឹងថានឹងមានភ្ញៀវទេសចរជនជាតិចិនប្រហែល ២៥ម៉ឺននាក់នឹងមកទស្សនាប្រទេសថៃនៅខែមេសានេះ៕