(ប៉ៃលិន)៖ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនក្នុងសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្ថានភាពនៃការនាំចេញមៀនប៉ៃលិន ទៅប្រទេសចិន ជាពិសេសតម្រូវការឥណទានបន្ថែមពីធនាគារ ARDB។

ក្នុងជំនួបនៃឱកាសនេះ លោកបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំមៀនប៉ៃលិន ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាព ក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។ ដោយឡែកសម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB លោកបណ្ឌិត លើកទឹកចិត្តដល់បងប្អូន អាចទាក់ទងមក ធនាគារ ARDB បាន។

លោកបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធានគារបម្រើគោនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយដល់បងប្អូន ដែលមានតម្រូវការឥណទាន ដើម្បីប្រកបរបរកសិកម្ម។

លោកបណ្ឌិត ក៏បានរំលឹកបងប្អូនឣំពីកាលបរិច្ឆេទ នៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍។

សូមបញ្ជាក់ថា សហគមន៍កសិកម្មមៀនប៉ៃលិន បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមាគមនេះ មានសមាជិកចំនួន ២៣៣នាក់ ហើយមានផ្ទៃដីដាំដុះប្រមាណជាង ២៤០០ហិចតា។

ក្នុងថ្ងៃដដែលនេះ នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាល ជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត ដែលមានអាស័យដ្ឋានស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងនោះ ក៏មានវត្តមានពីសំណាក់លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតីភាពផងដែរ។

យកឱកាសនៃកិច្ចពិភាក្សានេះ លោកបណ្ឌិត បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសមាគម ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា របស់សមាជិកក្នុងសមាគមន៍ទុរេនសំឡូត។

បន្ថែមលើនេះ លោកបណ្ឌិត បានជូនជាទស្សនៈទានបន្ថែម ដល់បងប្អូនដែលមានវត្តមាន នាឱកាសនោះថា បន្ថែមពីលើការដាំដំណាំទុរេន បងប្អូនគួរគិតគូពីរបររួមផ្សំបន្ថែមមានដូចជា ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬgreen house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើដល់ជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត សហគមគួរគិតគូពីការពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវ។

លោកបណ្ឌិតជម្រាបជូនបងប្អូនថា ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ធនាគារ ARDB ត្រៀមឥណទានសម្រាប់បងប្អូន ដែលមានតម្រូវការឥណទានប្រកបរបរកសិកម្ម។ លោកបណ្ឌិតលើកទឹកចិត្តដល់បងប្អូន ដែលមានតម្រូវការឥណទាន អាចធ្វើការការទាក់ទងមក ធនាគារ ARDB បាន។

លោកបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍។

សូមបញ្ជាក់ថា សមាគមនេះ មានសមាជិកចំនួន ១២២ គ្រួសារ ដែលក្នុងនោះ ៤៥% ជាស្រ្តី ហើយមានផ្ទៃដីដាំដុះប្រមាណជាង ៥៤៥ ហិចតា។ ទិន្នផលដែលផលិតបានអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអ្នកទេសចរណ៍ដែលមកកម្សាន្តក្នុងតំបន់៕