(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្លាស់ប្ដូរយន្ដការ និងលក្ខខណ្ឌជាវមូលបត្រអាជួញដូរបាន ទាំងប្រាក់រៀល និងប្រាក់ដុល្លារ ជូនដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ការសម្រេចផ្លាស់ប្ដូរយន្ដការ និងលក្ខខណ្ឌជាវមូលបត្រអាជួញដូរបាន ទាំងប្រាក់រៀល និងប្រាក់ដុល្លារ របស់ធនាគារជាតិនៃកម្ពុជានេះ ធ្វើឡើងដើម្បីឆ្លុះបញ្ចាំពីការកំណត់អត្រាការប្រាក់ តាមយន្ដការទីផ្សារ។

យោងតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការដាក់ឲ្យដេញថ្លៃមូលបត្រអាជួញដូរបាន នឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ជំនួសឲ្យការចេញផ្សាយមូលបត្រអាជួញដូរបានរៀងរាល់សប្ដាហ៍។ អាស្រ័យដូចបានជម្រាបខាងលើនេះ សូមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជ្រាបជាព័ត៌មាន៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖