(សិង្ហបុរី)៖ ទិន្នផលចម្រាញ់ប្រេងរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដោយកើនឡើង ៤,៣ភាគរយធៀបនឹងឆ្នាំ២០២០ ដោយសារតម្រូវការប្រេងឥន្ធនៈខ្លាំងនៅឆមាសទី១ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងបង្កើនការផលិតដើម្បីបំពេញកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីការដកហូតពន្ធខ្ពស់បានទប់ស្កាត់ការនាំចូលប្រេងលាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ថា ការចម្រាញ់ប្រេងសរុបនៅឆ្នាំ ២០២១ បានកើនឡើងដល់ ៧០៣,៥៥លានតោន ឬ ១៤,០៧លានបារ៉ែលក្នុងមួយថ្ងៃ ដែលច្រើនជាងកម្រិតឆ្នាំ២០២០ ចំនួនប្រហែល ៦២០.០០០បារ៉ែលក្នុងមួយថ្ងៃ។

ទិន្នផលនៅខែធ្នូឆ្នាំ២០២១ មានចំនួន ៥៨,៧៣លានតោន ឬប្រហែល ១៣,៨៣លានបារ៉ែលក្នុងមួយថ្ងៃ ធ្លាក់ចុះ ២,១ភាគរយធៀបនឹងខែធ្នូឆ្នាំ២០២០ ដែលធ្លាក់ចុះពីកំណើននៅខែវិច្ឆិកា ជាពេលដែលក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋបានបង្កើនការចម្រាញ់ប្រេងដើម្បីបំពេញកង្វះផ្គង់ផ្គង់។

ទិន្នផលចម្រាញ់ប្រេងបានកើនឡើងជិត ១១ភាគរយនៅឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការកើនឡើងការលក់រថយន្ត បានជំរុញការប្រើប្រាស់ប្រេងសាំង និងការកើនឡើងធ្វើដំណើរផ្លូវអាកាសក្នុងស្រុកបានបង្កើនការប្រើប្រាស់ប្រេងសាំងយន្តហោះ។

អាជ្ញាធរចិនបានដកហូតពន្ធខ្ពស់លើការនាំចូលប្រេងលាយដែលមានតម្លៃថោក ដែលធ្វើឱ្យការនាំចូលថយចុះ ហើយក្រុមហ៊ុនរដ្ឋចិនបង្កើនការផលិតដើម្បីបំពេញចំណែកទីផ្សារដែលបាត់បង់វិញ។

ទិន្នន័យរបស់ NBS បានបង្ហាញថា ទិន្ននផលប្រេងឆៅរបស់ចិន បានកើនឡើង ២,៤ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ១៩៩លានតោន ឬ ៣,៩៨លានបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលឧស្សាហកម្មនេះពន្យារក្សានិរន្តរភាពប្រេង ៤លានបារ៉ែលក្នុងមួយថ្ងៃ តាមរយៈការអភិវឌ្ឍអណ្តូងប្រេងបន្ថែម ដើម្បីបំពេញកង្វះខាតដោយសារអណ្តូងរ៉ែផ្សេងទៀតដែលខ្សត់រ៉ែប្រេង។

ផលិតកម្មឧស្សាហកម្មធម្មជាតិនៅឆ្នាំ២០២១ បានកើនឡើង ៨,២ភាគរយដល់កម្រិតខ្ពស់បំផុតគឺ ២០៥,៣ប៊ីលានម៉ែត្រគុប ដោយបរិមាណនៅខែធ្នូកើនឡើង ២,៣ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២០ ក្នុងរដូវត្រជាក់ដែលត្រូវការកម្តៅបំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕