(ភ្នំពេញ)៖ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ Camtech Submit ឆ្នាំ២០២១ ដែលបានរៀបចំឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ការដាក់បង្ហាញជាផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏កក្រើកដែលនឹងប្រព្រឹត្តិទៅក្នុងរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របជាមួយនឹងព្រឹត្តិការណ៍ «World Fintech Festival»។ បន្ទាប់ពីទទួលបានភាពជោគជ័យនៃព្រឹត្តិការណ៍ Camtech Summit កាលពីឆ្នាំមុន ព្រឹត្តិការណ៍ឆ្នាំនេះ មិនត្រឹមតែប្រព្រឹត្តិទៅនៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះទេ តែក៏នឹងប្រព្រឹត្តិទៅនៅតាមខេត្តសំខាន់ៗចំនួន៣ រូមមាន៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ និងខេត្តបាត់ដំបងចំនួន ៣ ថ្ងៃដំបូងផងដែរ។ ក្នុងរយៈពេល ៣ថ្ងៃនេះ ព្រឹត្តិការណ៍នឹងបង្ហាញនូវសារៈសំខាន់ និងអត្ថប្រយោជន៍ទាក់ទងទៅនឹងបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មផ្សេងៗដូចជា វិស័យទេសចរណ៍ អចលនទ្រព្យ និងកសិកម្មតាមផ្នែករៀងៗខ្លួន។

រយៈពេល ២ថ្ងៃចុងក្រោយ នឹងត្រូវប្រព្រឹត្តិឡើងនៅរាជធានីភ្នំពេញ ចាក់ផ្សាយស្របគ្នាជាមួយនឹងព្រឹត្តិការណ៍ World Fintech Festival ដែលបង្ហាញនូវគ្រប់ទិដ្ឋភាពនៃផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យ។ កញ្ញា Jael Tan តំណាងឱ្យព្រឹត្តិការណ World Fintech Festival របស់ប្រទេសសិង្ហបុរី ត្រូវបានអញ្ជើញឱ្យចូលរួម និងធ្វើបទបង្ហាញស្តីអំពីចំណុចចតូចៗនៃរបៀបវារៈរបស់ព្រឹត្តិការណ World Fintech Festival ។

«យើងជឿជាក់យ៉ាងមុតមាំថាព្រឹត្តិការណ៍នេះ នឹងបើកផ្លូវក៏ដូចជាឱកាសកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា។ វានឹងផ្តល់នូវចំណេះដឹង និងធនធានដល់សហគ្រិនដែលពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេស មិនត្រឹមតែសម្រាប់អាជីវកម្មតែមួយប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់ផងដែរ ទាក់ទងទៅនឹងការសម្របសម្រួលនៃការលូតលាស់ឆាប់រហ័សនៃប្រទេសកម្ពុជា ចំពោះវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា»។ នេះបើយោងតាមការបញ្ជាក់ របស់លោក Tomas Pokorny លេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា។

កញ្ញា Weena Llona នាយកប្រតិបត្តិនៃសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានអត្ថាធិប្បាយថា «យើងកំពុងផ្តល់ជូននូវឱកាសជាច្រើននៃការចូលរួមឧបត្ថម្ភ ហើយពួកយើងពិតជាមានសេចក្តីសោមនរីករាយ៉ាងខ្លាំងក្នុងការអញ្ជើញអស់លោកអ្នក ចូលរួមជាចំណែកនៃព្រឹត្តិការណ៍នេះ»

ការបើកសម្ភោធនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាល សមាជិកប្រត្តិបត្តិ និងប្រិយមិត្តចូលរួមពីធនាគារជាតិនៃកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ អ្នកមកពីវិស័យព័ត៌មាន និងសារព័ត៌មានក៏បានចូលរួម និងចាប់យកព័ត៌មាននៃព្រឹត្តិការណ៍នេះផងដែរ៕

Sanjay Chakrabarty, CAFT Board Member; Tomas Pokorny, CAFT Board Secretary General; Frandara Khuon, CAFT Board Treasurer; Borann Kea, CAFT Board Member and Remi Pell, CAFT Board Chairman