(បាងកក)៖ ឡានតាក់ស៊ី ជាច្រើនគ្រឿងនៅក្នុងប្រទេសថៃ ត្រូវបានគេយកដំបូលឡានធ្វើជាកន្លែងដាំបន្លែ ដោយសាតែ វិបត្តិកូវីដ១៩ បានធ្វើឱ្យអ្នកបើកតាក់ស៊ីបាត់ភ្ញៀវ និងចំណូល ដែលនាំឱ្យពួកគេសម្រេចចិត្តទុកឡាន ចោល។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន The Chanel News Asia នៅថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០២១នេះ។

ឡានតាក់ស៊ី ប្រមាណជាង២០០គ្រឿង ត្រូវបានគេយកទៅ ចតទុកចោលនៅចំណតរថយន្តដ៏ធំរបស់សហករណ៍តាក់ Ratchapruek នៅលើផ្លូវបាងវ៉េកអស់ រយៈពេលជិតមួយឆ្នាំហើយ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានវាយលុកប្រទេសថៃកាលពីឆ្នាំមុន។

ការធ្លាក់ចុះប្រា ក់ចំណូល ដោយសារកង្វះអ្នកដំណើរ ខណៈបំណុលកើនឡើង អ្នករត់តាក់ស៊ី បានសម្រេចចិត្តយកឡាន តាក់ស៊ីរបស់ខ្លួន មកទុកចោល ដោយសារតែពួកគេ គ្មានលទ្ធភាពបង់ រំលោះ ហើយ មួយចំនួនបានបង្ខំចិត្ត បាន ត្រលប់ទៅស្រុកកំណើតនៅតាមខេត្តវិញ។

លោក Kanlaya Kongnimit បុគ្គលិកបម្រើការងារ នៅ សហករណ៍តាក់ស៊ី Ratchapruek អស់រយៈពេល ១៥ ឆ្នាំ បាននិយាយថា «មានរថយន្តជាច្រើននៅទីនេះហើយយើងមិនដឹងថាត្រូវធ្វើអ្វីជាមួយពួកគេទេ។ ដូច្នេះយើងសម្រេចចិត្តដាំបន្លែដើម្បីបរិភោគ។ បន្លែដែលនៅសល់ យើងយកទៅ ចែករំលែកជាមួយសមាជិកនិងអ្នកបើកបររបស់យើង»

ដោយសារស្ថានភាពនៃការឆ្លងកូវីដ១៩ បានធ្វើឱ្យទីក្រុងបាងកក ដែលធ្លាប់តែមានភ្ញៀវទេសចរកកកុញ ប្រែស្ងប់ស្ងាត់ ។ មិនមែនតែថៃទេ ដែលរងផលប៉ះពាល់ដល់វិស័យទេសចរណ៍ ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែ ទទួលនូវ ផលប៉ះពាល់នេះទាំងអស់ ដោយសារតែមនុស្សកាត់បន្ថយការធ្វើដំណើរ។

ដើម្បីស្តារសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ថៃបាន បើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ កាលពីខែកក្តដា នៅកោះកូកេត និងត្រៀមបើកទីក្រុងបាកង និងខេត្តមួយចំនួនទៀត ទទួលភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែតុលាខាងមុខផងដែរ៕