ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ពិធីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ» * សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលវេលាដែលសម្តេចតេជោ ប្រកាសថា ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មានគម្រោងសាងសង់តាំងពីសម័យព្រះបាទអង្គឌួង តែកម្ពុជាអត់មានលទ្ធភាព។ ដោយឡែកម្ពុជាក្នុងពេលកន្លងទៅក្ររកតែអង្ករហូបមិនគ្រប់ ដូច្នេះមានលទ្ធភាពឯណាទៅសង់ព្រែកជីក។ * សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាពនៃការប្រកួតប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា។ កម្ពុជា មិនអាចប្រកួតប្រជែងឈ្នះគេនោះទេ បើតម្លៃដើមផលិតផលខ្ពស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ចំណេញផ្នែកសេដ្ឋកិច្ចជាតិធំណាស់។ ក្នុងនោះចម្ងាយផ្លូវចំណេញ១៦៩គីឡូម៉ែត្រ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានពន្យល់ជាបច្ចេកទេស លើទន្លេមេគង្គមានទឹកជ្រៅ នៅគេបាញ់នាវាលិច ទម្រាំព្រែកជីកមានជម្រៅរាក់ ទំហំតូច គឺមិនមែនជាយុទ្ធសាស្ត្រទ័ពនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមើលស្រាលចំពោះជនដែលថាព្រែកជីកនេះបម្រើការចល័តនាវាចម្បាំងរបស់ចិន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ * * Fresh News English: Putin arrives in China on state visit * Cambodia, South Korea Sign Six MoUs * South Korean President Welcomes Samdech Thipadei to the Republic of Korea * Slovak PM Fico no longer in life-threatening condition after being shot, minister says * Kim Jong Un Learns about Production of Major Weapons and Equipment * EU Ambassador Believes in Khuon Sudary’s Leadership to Deepen Cambodia-EU Parliamentary Cooperation * PM Hun Manet Lays Wreath and Pays Tribute to Korean Soldiers * Fresh News Plus: អាមេរិក លើកឡើងពីការព្រួយបារម្ភដល់មន្ត្រីចិន អំពីការប្រើប្រាស់ «AI ខុស» * Tesla គ្រោងបញ្ឈប់បុគ្គលិករាប់រយនាក់បន្ថែមទៀតនៅរដ្ឋកាលីហ្វ័រញ៉ា * អាមេរិកប្រកាសដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនីនាំចូញលពីចិន * ក្រុមហ៊ុនគំរូដំបូងគេនៅកម្ពុជា ដែលហ៊ានបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យសំណល់រាវ * រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាន់តែមានភាពល្បីល្បាញឈានដល់កម្រិតពិភពលោក * ចំណេះដឹងទូទៅ៖ ទស្សនវិជ្ជាចាប់ផ្ដើមមានតាំងពីពេលណា និងមានប្រភពដើមនៅទីណាខ្លះ? * iPhone 16 នឹងមានកម្រិតពន្លឺខ្ពស់ជាង iPhone 15 ខ្ទង់២០%