(ភ្នំពេញ)៖ សំណុំរឿងអាស្រូវពុករលួយ នៅមន្ទីរកិច្ចការនារីខេត្តកោះកុង ត្រូវបានគេបន្តទម្លាយឱ្យដឹងថា យ៉ាងហោចណាស់ក៏មន្ទីរ នេះបាន និងកំពុងកិបកេងថវិកាជាតិ ក្នុងចន្លោះពី៣០០ ទៅ៤០០លានរៀល ក្នុង១ឆ្នាំៗដែរ។ មុននឹងឈានដល់បង្ហាញពីភាពមិនប្រក្រតីក្នុងកំណត់ហេតុ, ការចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងតាមការអនុវត្តច្បាប់ នៅមន្ទីកិច្ចការនារី ខេត្តកោះកុង។

យោងតាមលិខិតបានបង្ហាញថា មន្រ្តីទាំងនោះបានឲ្យដឹងថា ពួកគេគ្មានបំណងធ្វើដូចច្នេះទេ ដោយឃើញភាពអយុតិ្តធម៌ធ្ងន់ធ្ងរពេក គ្មានតម្លាភាព គ្មានការសាមគ្គីភាព និងគ្មានការឯកភាពផ្ទៃក្នុង ពួកគេបានរាយការណ៍ឲ្យដឹងពីបញ្ហានេះ។ នៅក្នុងមន្ទីរហ្នឹងមានមន្រ្តីល្អ មានសមត្ថភាពត្រូវចាកចេញអស់៤រូបហើយ គឺទី១-លោកស្រី ស៊ុយ ឥន្ទ ផ្ទេរទៅក្រសួង, ទី២-អ្នកស្រី ស៊ិន ហៀង មកពីខេត្តព្រៃវែង ត្រូវផ្ទេរចេញទៅវិញ, ទី៣-លោក គឹម ស៊ីរឿន យកពីប៉ៃលិន ត្រូវទៅក្រសួងវិញ ,ទី៤-លោកស្រី ចេង វ៉ាន្នី ឲ្យទៅអង្គការឃែរចំនួន៩ឆ្នាំ តើឆ្នាំការងារមាននរយៈពេលប៉ុន្មានឆ្នាំ? 

ខាងក្រោមនេះជាលិខិតទាំងស្រុងរៀបរាប់ អំពីភាពមិនប្រក្រតី និងពុករលួយនៅមន្ទីរកិច្ចការនារីខេត្តកោះកុង៖