(បរទេស)៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា បើទោះបីជាបច្ចេកវិទ្យាទំនើបក៏ពិតមែន ប៉ុន្តែការសរសេររក្សាកំណត់ត្រាទុក នូវពត័មានសំខាន់ៗក្នុងសៀវភៅ នៅតែត្រូវបានគេពេញនិយមប្រើដូចមុនដដែរ។ ខាងក្រោមនេះ ជាសៀវភៅទាំង ១០ក្បាល ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោក៖

១. The Codex Leicester តម្លៃ ៣០.៨ លានដុល្លារអាមេរិក ៖ ជាសៀវភៅទិនានុប្បវត្តិដ៏ល្បីល្បាញ មានចំនួន ៧២ ទំព័រ  ដែលបានបង្កើតទ្បើងដោយលោក Leonardo da Vinci ជាអ្នកវិទ្យាសាស្ត្រជនជាតិអ៉ីតាលី។ The Codex Leicester ជាសៀវភៅកំណត់ត្រាសរសេរដោយដៃ រួមមានទាំងទ្រឹស្ដី និងការពន្យល់ពីបាតុភូតចលនានៃទឹក ព្រមទាំងកត្តាដែលធ្វើឲ្យព្រះចន្ទបញ្ចេញពន្លឺបាន។

២. The Gospels of Henry the Lion តម្លៃ ១១.៧ លានដុល្លារអាមេរិក ៖ សៀវភៅនេះ ត្រូវបានបង្កើតដោយលោក  Henry the Lion ជាសាច់ញាតិនៃរាជវង្ស Welf និងជាឧកញ៉ានៃរដ្ឋ Saxony ក្នុងប្រទេសអាល្លឺម៉ង់។ The Gospels of Henry the Lion ជាព្រះគម្ពីមួយ ត្រូវបានធ្វើទ្បើង សម្រាប់បូជាដល់ Virgin Mary ជាម្ដាយយរបស់ព្រះយេស៊ូ ដែលជាស្ថាបនិកនៃសាសនាគ្រីស្ទាន។

៣. Birds of America តម្លៃ ១១.៥ លានដុល្លារអាមេរិក ៖ ជាសៀវភៅធម្មជាតិមួយ ដែលបានបង្កើតទ្បើងដោយលោក John James Audubon ជាវិចិត្រករជនជាតិអាមរិក។ សៀវភៅនេះ មានរូបភាពសត្វប្លែកៗជាច្រើនប្រភេទនៅក្នុងសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយជាលើកដំបូង ដោយស៊េរីនៅចន្លោះឆ្នាំ ១៨២៧ និង១៨៣៨ ក្នុងទីក្រុង Edinburgh និងទីក្រុងឡុងដ៍។

៤.​ The Canterbury Tales តម្លៃ ៧.៥ លានដុល្លារអាមេរិក ៖ ជាសៀវភៅប្រមូលផ្ដុំនៃរឿងនិទានជាង ២០ រឿង ដែលបានសរសេរទ្បើងនៅចុងបញ្ចប់នៃសតវត្សទី ១៤ ដោយលោក Geoffrey Chaucer ជាឪពុកនៃអក្សរសាស្រ្តអង់គ្លេស។

៥. First Folio តម្លៃ ៦ លានដុល្លារអាមេរិក ៖ ជាសៀវភៅរឿងកំប្លែង សោកនាដកម្ម និងប្រវត្តិសាស្ត្រ ត្រូវបាននិពន្ធ និងសម្ដែងដោយលោក William Shakespeare នៅក្នុងឆ្នាំ ១៦២៣ ដែលរូបគាត់ គឺជាអ្នកសរសេរកំណាព្យ និពន្ធ និងអ្នកសម្ដែងជនជាតិអង់គ្លេស។

៦. The Gutenberg Bible តម្លៃ ៤.៩ លានដុល្លារអាមេរិក ៖ ជាព្រះគម្ពីរមួយ ដែលសរសេរជាភាសាឡាតាំង ត្រូវបានបោះពុម្ពលើកដំបូងនៅទីក្រុង Mainz ក្នុងប្រទេអាល្លឺម៉ង់ ដោយលោក Johannes Gutenberg ហើយបច្ចុប្បន្នសៀវភៅនេះ មានចំនួនត្រឹមតែ ៤៨ ក្បាល់ប៉ុណ្ណោះ ដែលបានចម្លង។

៧. Traité des arbres fruitiers តម្លៃ ៤.៥ លានដុល្លារអាមេរិក ៖ ជាសៀវភៅមួយ ដែលសរសេររៀបរាប់អំពីដើមឈើហូបផ្លែ ត្រូវបានបង្កើតទ្បើងដោយលោកគ្រូពេទ្យ Henri-Louis Duhamel du Monceau និងគូររូបដោយលោក Pierre Antoine Poiteau និងលោក Pierre Jean François Turpin ជាវិចិត្រករជនជាតិបារាំង។

៨. Geographia Cosmographia តម្លៃ ៤ លានដុល្លារអាមេរិក ៖ ជាសៀវភៅមួយ ដែលចងក្រងនូវផែនទីភូមិសាស្ត្ររបស់ពិភពលោក ត្រូវបានបង្កើតទ្បើងដោយលោក Claudius Ptolemy ជាគណិតវិទូ តារាវិទូ ភូមិសាស្រ្ត ហោរា និងអ្នកតែកំណាព្យជនជាតិរ៉ូម៉ាំង។

៩. The Tales of Beedle the Bard តម្លៃ ៣.៩៨ លានដុល្លារអាមេរិក ៖ ជាសៀវភៅមួយ សរសេររៀបរាប់អំពីរឿងរបស់កុមារ​ ដែលបាននិពន្ធទ្បើងដោយលោកស្រី JK Rowling ជាជនជាតិអង់គ្លេស។

១០. The First Book of Urizen តម្លៃ ២.៥ លានដុល្លារអាមេរិក ៖ ជាសៀវភៅទំនាយដ៏ធំមួយ របស់អ្នកនិពន្ធជនជាតិអង់គ្លេស គឺលោក William Blake ដែលបានបោះពុម្ភផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ១៧៩៤៕