(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, លោក ឥន្ធ វុត្ថា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គុន្ធធារ៉ា និងលោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)

1- CNRP ចេញសេចក្តីថ្លែងការណ៍៖ បុគ្គលណាដែលប្រើប្រាស់សំឡេង និងរូបភាព ដោយឃុបឃិតជាមួយទណ្ឌិតជាប់ទោស គណបក្សមិនទទួលខុសត្រូវឡើយ

2- ឃាតកម្មរំលោភសម្លាប់បុគ្គលិក កាស៊ីណូ «Good Luck» ក្នុងក្រុងបាវិត, ក្រោយសួរចម្លើយជនដៃដល់ទាំង២នាក់ ក៏ធ្លាប់រំលោភសម្លាប់នារីវៀតណាមម្នាក់ កាលពីអំឡុងខែមេសាកន្លងទៅ

3- ឃាតកម្មបាញ់សម្លាប់ សង្សារនៅផ្ទះសំណាក់ «សារីធំ» ជាង៨ខែមុន ដែលគេចោទថា ជនដៃដល់ជាមន្ដ្រីអាវុធហត្ថ ពេលនេះត្រូវបង្ហាញការពិត ក្រោយចាប់ជនសង្ស័យ២នាក់ទៀត រឿងបន្លំឯកសារ និងក្លែងឯកសណ្ឋាន

4- តុលាការ ផ្តន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ ពិន័យ៨លានរៀល និងសងសំណង៨០០លានរៀល ករណីចោទ CPP សម្លាប់បណ្ឌិត កែម ឡី

5- សាលាឧទ្ធរណ៍ប្រកាសសាលដីការឿងក្ដីលោកស្រី ថាក់ ឡានី ដែលចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ថ្ងៃ២៩ ខែសីហា

6- ពេលនេះអាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប កំពុងរុះរើសំណង់ខុសច្បាប់ នៅរមណីយដ្ឋានអង្គរ ក្រោយបញ្ចប់ឱសាន្ដវាទសេចក្តីជូនដំណឹង, ប្រតិបត្តិការរុះរើអាចប្រើពេល ពី១០ថ្ងៃ ទៅកន្លះខែ

7- យុទ្ធនាការថ្ងៃទី១០ រៃអង្គាសថវិកាជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី ចាប់ផ្តើមបន្តទៀតហើយ នៅផ្សារបឹងកុក ក្រុងកំពង់ចាម

8- កម្ពុជា គ្រោងបញ្ជូនពលការិនី ១ពាន់នាក់ ទៅបម្រើការមេផ្ទះ នៅហុងកុងលើកដំបូង នាចុងឆ្នាំ២០១៧

9- ក្រសួងយុត្តិធម៌ គ្រោងសាកល្បងដាក់ឱ្យអនុវត្តទោស ដែលអាចឱ្យទណ្ឌិតធ្វើការសហគមន៍ ជំនួសការជាប់ពន្ធនាគារ

* ព័ត៌មានអន្តរជាតិ (World News)

1- កូរ៉េខាងជើងអះអាងថា គំរោងវាយប្រហារកោះហ្គាំរបស់អាមេរិក អាចនឹងចាប់ផ្តើមពាក់កណ្តាលខែសីហានេះ

2- មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចប្រទេសថៃ ដោយមានគោលដៅពង្រឹងទំនាក់ទំនងស៊ីជម្រៅ និងអបអរខួប ១២០ឆ្នាំ នៃចំណងការទូត!

3- «អាមេរិកនឹងបញ្ជូន នាវាដឹកយន្តហោះចម្បាំង មកកាន់វៀតណាម» ចំពោះមុខភាពតានតឹង នៅសមុទ្រចិនខាងត្បូង

4- ក្រសួងការពារជាតិជប៉ុន៖ «ឲ្យតែគ្រាប់មីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់ដែនអាកាសយើង យើងនឹងបាញ់ទម្លាក់វាភ្លាមៗ»

5- ចំពោះការគំរាមខ្លាំងៗពីកូរ៉េខាងជើង អភិបាលកោះហ្គាំអះអាងថា «លោកពិតជាមានការព្រួយបារម្ភ តែមិនតក់ស្លុតឡើយ» ព្រោះមិនមែនជាលើកទី១

6- ប៉ូលិស FBI ចុះឆែកឆេរផ្ទះអតីតអ្នកគ្រប់គ្រងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ

7- ក្រសួងការពារជាតិចិន ប្រកាសទាមទារឲ្យទាហានឥណ្ឌា ដកចេញភ្លាមៗពីទឹកដីរបស់ខ្លួន ៕