(ភ្នំពេញ)៖ ការពិតបានលាតត្រដាងច្បាស់ហើយ យុវជនម្នាក់មានឈ្មោះ ប៊ាន ឆៃយ៉ា ជិះម៉ូតូម៉ាកស្កុបពីពណ៌ស គ្មានស្លាកលេខដែរត្រូវបានបងស្រីម្នាក់ឈ្មោះ ថាយ យ៉ុង បានចោទប្រកាន់ថា ជាជនឆក់ខ្សែករបស់គាត់កាលពី ថ្ងែទី៤ ខែសីហា ឆ្នាំ២០១៩ ពេលនេះត្រូវបានដឹងការពិត ដោយតុលាការបានធ្វើការពិនិត្យ និងសួរនាំទៅលើយុវជននោះ ដែលស្រី្តមានឈ្មោះ ថាយ យ៉ុម បានដាក់ពាក្យបណ្តឹងចោទប្រកាន់ថាបានឆក់ខ្សែកររបស់គាត់ ដោយភាគីខាងយុវជនខាងលើមានឈ្មោះ ប៊ាន ឆៃយ៉ា ក៍បានបដិសេដ ថាខ្លួនមិនបានឆក់ខ្សែករបស់ស្រ្តីម្នាក់នោះទេ ហើយសាច់ញ្ញាតិយុវជននោះ ក៍បានយកភស្តុតាងវិដេអូកាំមេរ៉ាសុវត្តិភាព ជូនដល់សមត្ថកិច្ច និងលោកតុលាការ ដោយតុលាការបានពិនិត្យមើលតាមកាំមេរ៉ាសុវត្តិភាព ហើយសួរនាំទៅលើយុវជននោះ និងធ្វើការវិនិឆ្ឆ័យថាជននេះ មិនបានធ្វើការឆក់ខ្សែកដូចអ្វីដែលស្រី្តម្នាក់ ធ្វើការចោទប្រកាន់នោះឡើយ ពោលជនសង្ស័យដែលឆក់ខ្សែរក របស់ជនរងគ្រោះនោះជិះម៉ូតូស្កុបពីពណ៌ខ្មៅទេ មិនមែនយុវជន ប៊ាន ឆៃយ៉ា ជិះម៉ូតូស្កុបពីពណ៌សនោះឡើយ។
យុវជន ប៊ាន ឆៃយ៉ាខាងលើដែលស្រ្តីម្នាក់ឈ្មោះ ថាយ យ៉ុម ចោទប្រកាន់នោះត្រូវបានតុលាការសម្រេចធ្វើការដោះលែង អោយនៅក្រៅឃុំមានសេរីភាពឡើងវិញហើយ ដោយមើលឃើញថាជននេះ ពុំមានការជាប់ពាក់ព័ន្ធ និងករណីឆក់ខ្សែកនេះឡើយ។
សូមបញ្ជាក់ផងដែរថាកាលនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨៖០៧នាទី សមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំនុចសួនមនោរម្យផ្លូវសហព័ន្ធរុស្សី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
ជនសង្ស័យឈ្មោះ ប៊ាន ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមុរបរជំនួយការជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន។
ជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ លេខតួ 5175257 លេខម៉ាស៊ីន 5175257 អាវពណ៌ស ដៃវែងចំនួន១ និងកាបូបស្ពាយចំនួន១ ទូរស័ព្ទ១គ្រឿង ម៉ាក Iphone 7plus ពណ៏ខ្មៅ លេខទូរស័ព្ទ 069677790 សម្ភារៈបាត់បង់ខ្សែកមាស១ខ្សែ ចំនួន៥ជី៕