(ភ្នំពេញ)៖ ក្រោយពីបើកសម្ពោធជាផ្លូវការ នូវយុទ្ធនាការ Vital Go Green កាលពីកន្លងទៅថ្មីៗនេះ ផលិតផលទឹកពិសាវីតាល់ ពិតជាទទួលបានការនូវការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់អតិថិជន។ នេះបើយោងតាមម្ចាស់ដេប៉ូ ទូទាំងរាជធានីខេត្តក្រុង ដែលជាដៃគូសហការ របស់វីតាល់ ។
ម្ចាស់ដេប៉ូមួយ ក្នុងចំណោមដេប៉ូរាប់ម៉ឺន ដែលជាដៃគូវីតាល់ទូទាំងប្រទេស អ្នកស្រី ប៉ាក់ សិរីគាវ ម្ចាស់ដេប៉ូ វិមាន បានឲ្យដឹងថា បើទោះជាវីតាល់បានផ្លាស់ប្តូរថ្មី តាមរយៈការមិនមានស្រោបប្លាស្ទិកលើកដប ក៏ផលិតនេះនៅតែលក់ដាច់ជាងគេ បើប្រៀបធៀបជាមួយនឹង ផលិតផលទឹកសុទ្ធផ្សេងៗ។
អ្នកស្រីបានបន្ថែមទៀតថា៖ «មិនថាតែអតិថិជនទេ សម្រាប់ខ្ញុំផ្ទាល់ ក៏ខ្ញុំគាំទ្រលើគម្រោងថ្មីនេះដែរ ព្រោះកា ដែលធ្វើបែបនេះ គឺដើម្បីបរិស្ថាន ដើម្បីប្រជាជនយើង។ បើទោះវាជាចំនែកមួយ តែអាតិចៗហ្នឹង គឺជាការចាប់ ផ្តើមល្អ ហើយបើគ្មានអាតិចៗហ្នឹងទេ វាក៏គ្មានអាច្រើនដែរ ព្រោះយើងមិនអាចផ្លាស់ប្តូរ ពិភពលោកបាន ដោយមួយថ្ងៃទេ តែយើងអាចជាអ្នកចាប់ផ្តើមមុនគេ។ ហើយខ្ញុំពិតជាសរសើរវីតាល់ណាស់ ទាំងគំនិត ទាំងការ ច្នៃប្រឌិត ដែលបាននឹកឃើញគម្រោងនេះ វាពិតជាថ្មីដំបូងគេនៅស្រុកយើង»។
មិនត្រឹមតែនៅក្នុងភ្នំពេញនោះទេ វីតាល់ក៏ទទួលបានការបញ្ជាក់ពីដេប៉ូ នៅតាមខេត្តក្រុងជាច្រើនផងដែរថា ពួកគេពិតជាទទួលបានការបញ្ជារទិញ និងពាក្យសរសើរច្រើន ចំពោះផលិតផលទឹកពិសាវីតាល់។ លោកវ៉ា ពេជ្រ ម្ចាស់ដេប៉ូវ៉ា ពេជ្រ ជាដេប៉ូធំជាងគេ នៅផ្សារព្រែកតាម៉ាក់ ក៏បានសាទរនូវយុទ្ធនាការ Vital Go Greenនេះថា មិនត្រឹមតែគ្រួសារលោកទេ ដែលគាំទ្រយុទ្ធនាការនេះ សូម្បីតែអតិថិជន របស់លោកដែលមកជាវ សម្រាប់ប្រើប្រាស់ ឬសម្រាប់កម្មវិធីផ្សេងៗ ក៏គាំទ្រដែរ។
បុរសវ័យ៤០ឆ្នាំ រូបនេះបានឲ្យដឹងថា «គេមករកតែវីតាល់ទេ ឥលូវដាច់ជាងមុនទៀត កាលពីមុនមានគេរកទឹក ផ្សេងខ្លះដែរ តែពេលនេះទាំងម៉ូយចាស់ ម៉ូយថ្មី គឺនាំគ្នារកតែវីតាល់ទេ។ គេថា ចាប់ពីពេលនេះទៅ គេនឹងជ្រើស រើស យកទឹកពិសាណា ដែលមិនត្រឹមតែផ្តល់ នូវគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដល់ការងារបរិស្ថាន និងការងារសង្គម ទាំងមូលទៀតផង»។
នៅក្នុងទ្រឹស្តីនៃការអភិវឌ្ឍជានិរន្ត សម្រាប់សង្គមមួយ គឺត្រូវទាមទារឲ្យមានការចូលរួមពីកត្តា សំខាន់ធំៗ៣ គឺកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាបរិស្ថាន។ ភ្ជាប់ជាមួយគ្នានេះដែរ លោក ជុនហៀង ថាវសិទ្ធិ នាយកទីផ្សារ នៃក្រុមហ៊ុន NVC Corporation (វីតាល់) បានឲ្យដឹងផងដែរថា សម្រាប់ការអភិវឌ្ឍជានិរន្តភាពនេះ ក៏ជាអ្វីដែលវីតាល់បាននឹងកំពុងអនុវត្តផងដែរ។ ជាក់ស្តែងក្រោយពីបានទទួលការ គាំទ្រផលិតរបស់ខ្លួន ពីសំណាក់អតិថិជន លើទីផ្សារកម្ពុជា តាំងពីបង្កើតឡើងវីតាល់ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ គិតគូ និងចូលរួម ជួយដល់សង្គម តាមរយៈការបង្កើតគម្រោងជាច្រើន ដែលធ្វើទៅលើយុវជន និងការអភិវឌ្ឍ។
លោក ថាវសិទ្ធិ បានសង្កត់ធ្ងន់ដែរថា «ពេលនេះ វីតាល់ បានបោះជំហានថ្មីមួយទៀត គឺការធ្វើឲ្យបរិស្ថាន កាន់តែប្រសើរឡើងតាមរយៈ ការមិនប្រើប្លាស្ទិកនៅលើគម្របដបវីតាល់។ ហើយវីតាល់សន្យាថា នឹងព្យាយាម ស្វែងរកយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីបង្កើតជាគម្រោងថ្មីៗបន្ថែម ក្នុងគោលបំណង ធ្វើឲ្យបរិស្ថានកាន់ ប្រសើរឡើង»។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការ Vital Go Green សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ សីហា ក្រោមវត្តមានរដ្ឋមន្រ្តី ក្រសួងបរិស្ថាន លោក សាយ សំអាល់។ ក្នុងពិធីសម្ពោធ លោកសាយ សំអាល់ បានថ្លែងថា វីតាល់គឺជា ក្រុមហ៊ុនដំបូងនៅកម្ពុជា ដែលបានបង្កើតគម្រោង ដើម្បីធ្វើអោយបរិស្ថាន កាន់តែប្រសើរឡើង តាមរយៈការមិន ប្រើប្រាស់ប្លាស្ទិកលើគម្របដប។ ហើយលោករដ្ឋមន្ត្រី ក៏លើកទឹកចិត្ត ឲ្យក្រុមហ៊ុនឯកជនផ្សេងៗ ចាប់ផ្តើមយកចិត្តទុក ដាក់លើបរិស្ថាន ដោយយកវីតាល់ជាគំរូ។
ជាចុងក្រោយ ឆ្លើយតបនឹងការគាំទ្រ យ៉ាងពេញទំហឹងលើយុទ្ធនាការ Vital Go Green លោក ថាវសិទ្ធិ បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសំណាក់អតិថិជន ក៏ដូចជាម្ចាស់ដេប៉ូ ដៃគូសហការនានា របស់វីតាល់ ដែលមិន ត្រឹមតែ បានយល់ពីទស្សនវិជ្ជមាន របស់វីតាល់ តែថែមទាំងយល់ពីអត្ថប្រយោជន៍ របស់បរិស្ថាន និងបានបន្តការ ផ្សព្វផ្សាយនៅកាន់គ្រួសារ មិត្តភ័ក្តបងប្អូនពីយុទ្ធនាការ VitalGo Greenនេះ ៕