(ភ្នំពេញ)៖ រថយន្ដ ISUZU D-MAX ស៊េរីថ្មី ម៉ូដែល ២០១៦ ជាប្រភេទរថយន្តភីអាប់ ត្រូវបានរចនាឡើងកាន់តែទំនើប និងទាន់សម័យជាងមុន។
រថយន្ដ ISUZU D-MAX ម៉ូដែល ២០១៦ មានបំពាក់បន្ថែមនូវលក្ខណៈពិសេសៗ ដូចខាងក្រោម ៖
- ប៊ូតុងបព្ឆោះនិងពន្លត់រថយន្ដ ដោយមិនបាច់ប្រើសោរ (Push Engine Start/Stop)
- ប្រព័ន្ធសោរ Electronic Key បើកសោរដោយអូតូ (Smart Key)
- ប្រព័ន្ធសោរសុវត្ថិភាពការពារការលួចចំលង (Immobilizer Key)
- ប្រព័ន្ធ Audio (DVD Touch Screen, Bluetooth, USB , Memory Card)
- ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ អាចកំណត់សីតុណ្ហភាព តាមការចង់បានរបស់លោកអ្នក (Auto Air-con)
- ប្រព័ន្ធកាមេរ៉ាមើលក្រោយបង្កប់ ក្នុងដៃទ្វារ ផ្នែកខាងក្រោយនៃរថយន្ត (Rear Door Handle Camera)
- ប្រព័ន្ធគ្រប់គ្រង Audio និងទទួលទូរស័ព្ទលើដៃចង្កូត (Steering control for Audio and Bluetooth)
- ប្រព័ន្ធព័ត៌មានលើអេក្រង់បង្ហាញពី កំរិតស៊ីប្រេងរបស់រថយន្ដ និង ព័ត៌មានផេ្សងៗ (Multi Information Display)
- ប្រព័ន្ធកពា្ចក់ទ្វារខាងមុខរបស់អ្នកបើកបរអូតូ ការពារការប៉ះទង្គិចនៅពេលបិទកពា្ចក់ (Jam Protection)
រថយន្ដ ISUZU D-MAX បំពាក់ដោយ ប្រព័ន្ធម៉ាស៊ីនម៉ាស៊ូតបច្ចេកវិទ្យាថ្មី នាំមុខគេជាមួយនឹង VGS Turbo Charger កំលាំងខ្លាំង សំលេងម៉ាស៊ីនស្ងាត់ និងជួយសន្សំសំចៃប្រេងខ្ពស់។ ក្រៅពីនេះរថយន្ដ ISUZU D-MAX មានប្រព័ន្ធសុវត្ថិភាពដូចជា៖
- ប្រព័ន្ធជើងក្រោមបំពាក់នូវប្រព័ន្ធរក្សាលំនឹង (Sway Bar System)
- ប្រព័ន្ធហ្វ្រាំង សុវត្ថិភាព ABS (Anti-Lock Brake System) និង EBD (Electronic Brake Distribution)
- ប្រព័ន្ធជំនួយហ្វ្រាំង BA (Brake Assist)
ISUZU D-MAX ត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានការធានា ជូនពីរោងចក្រ ផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០០.០០០គីឡូម៉ែត្រ។
សូមអញ្ជើញមកទស្សនាផ្ទាល់នៅអគារ តាំងបង្ហាញរបស់ក្រុមហ៊ុន ដែលមានទីតាំង នៅទល់មុខ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬ ទូរស័ព្ទ 023 950 084 / 077 668 899 / 012 927 477 /011 518 671