(ភ្នំពេញ)៖ គម្រោងខុនដូដ៏ប្រណិត Bodaiju Residences របស់ក្រុមហ៊ុន Creed Group គិតចាប់តាំងពីថ្ងៃបើកសម្ពោធទីស្នាក់ការលក់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ មកដល់ថ្ងៃទី៣០ ខែសីហា នេះ ទទួល បាននូវការជាវរបស់អតិថិជនរហូតដល់តែជិត ៤០ភាគរយឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថា ខុនដូ Bodaiju Residences ទទួលបាននូវការចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន និងវិនិយោគិនទាំងក្នុងនិងក្រៅស្រុក។

ជាក់ស្ដែងនៅថ្ងៃ ទី ៣០ខែសីហា នេះតែម្ដង មានអតិថិជនជាច្រើននាក់មកជាវនូវខុនដូ ក្នុងនោះក៏មានលោកឧកញ្ញ៉ា ជា លាងហុង ជាអគ្គនាយក នៃក្រុមហ៊ុន KH Niron Investment បានជាវរហូតដល់ទៅ ៣៧យូនីត(ខុនដូ) ដើម្បីវិនិយោគជាបន្ដទៀត។

លោក ជា លាងហុង បានថ្លែងឲ្យដឹងថា លោកមានសេចក្ដីជឿជាក់យ៉ាងខ្លាំង ទៅលើគម្រោង Bodaiju Residences ព្រោះទីតាំងអំណោយផលល្អបំផុត ដែលស្ថិតនៅពីក្រោយផ្សារទំនើប Lion Mall និង នៅជិតអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាច្រកចេញចូលទៅកាន់ពិភពលោក មានរចនាជាស្ថាបត្យកម្មដែល បញ្ជូលគ្នារវាងជប៉ុន និងបារំាង ជាមួយនឹងមជ្ឈដ្ឋាននៃការរស់នៅ អមទៅដោយសួនច្បារបៃតង ស្រស់បំព្រង ទីធ្លាធំទូលាយ ព្រមទាំងមាននូវបរិក្ខាទំនើបៗជាច្រើនទៀត។

លោកបន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខុនដូដែលខ្ញុំបានជាវនេះ នឹងផ្ដល់ភាពចំនេញមកខ្ញុំវិញច្រើន លើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត ដោយសារតែវាជាគោលដៅទីផ្សារពិសេស ដែលអាចធ្វើការវិនិយោគជាបន្ដ ទៅដល់អ្នកបម្រើនៅអាកាសយានដ្ឋាន ក្រុមហ៊ុន ឬស្ថាប័ននានាដែលនៅជិតអាកាសយានដ្ឋាន ជាពិសេសវិនិយោគិន ម្ចាស់រោងចក្រ និងអ្នកដែលកំពុង ធ្វើប្រតិបត្ដិការនៅតាមរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងតាមបណ្ដោយផ្លូវជាតិលេខ ៣និងលេខ៤»។

អគ្គនាយកក្រុមហ៊ុនរូបនេះបន្ថែមថា អ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺនឹងទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ ពីការវិនិយោគទុនទៅលើការស្វែងរកអ្នកជួលស្នាក់នៅ ដែលបន្ទប់គេង១ អាចដាក់ជួលបានក្នុងតម្លៃរហូតដល់ទៅ ៨០០ដុល្លារក្នុងមួយខែ បន្ទប់គេង២ អាចដាក់ជួលបានក្នុងតម្លៃរហូតដល់ទៅ ១០០០ដុល្លារក្នុងមួយខែ និងចំពោះបន្ទប់គេង៣ គឺអាចដាក់ជួលបានក្នុងតម្លៃរហូតដល់តែ ១២០០ដុល្លារក្នុងមួយខែ។

លោក បន្ថែមទៀតថា ស្របពេលដែលកម្ពុជាមានស្ថេរភាពនយោបាយ និងកំណើតសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ ក្នុងការចូលមកបណា្ដក់ទុន វិនិយោគនៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាននេះ ជាក្រុមហ៊ុន អភិវឌ្ឍលំនៅឋានដ៏ធំ មានមូលដ្ឋានមកពីប្រទេសជប៉ុន ដែលបច្ចុប្បន្នមានទំហំវិនិយោគទុនក្នុងតំបន់អាស៊ីចំនួន ៣៤០លានដុល្លារសហរដ្ឋអាមេរិក និង ៥ពាន់លានដុល្លារអាមេរិកទៀត នៅក្នុងប្រទេសជប៉ុននាពេលកន្លងមក ។

សូមបញ្ជាក់ថា គម្រោង Bodaiju Residences ត្រូវបានរំពឹងថា ការលក់នៃដំណាក់កាលទី១ នឹងបញ្ចប់ទៅនៅក្នុងខែកញ្ញា ហើយសម្រាប់ការលក់សរុបទាំង ៣ដំណាក់កាល នឹងបញ្ចប់ទៅនៅក្នុងខែធ្នូ ឆ្នំា ២០១៥ ឬអាចនឹងបញ្ចប់មុនការរំពឹងទុកផងដែរ៕