(ភ្នំពេញ)៖ នាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សាយបង្ហាញការព្យាករណ៍ស្តីពីស្ថានភាពកម្ពស់ទឹកជំនន់ តាមបណ្តាខេត្ត និងតំបន់ជាប់ដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប។

របាយការណ៍ បានធ្វើការគូសបញ្ជាក់ថា ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ បាននិងកំពុងស្រកចុះបន្តិចវិញ ខណៈកម្ពស់ទឹកនៅស្ថានីយកំពង់ចាម ចតុមុខ អ្នកលឿង កោះខែល និងព្រែកក្តាម និងបន្តឡើង២ថ្ងៃទៀត។

របាយការណ៍បានឲ្យដឹងផងដែរ ទឹកនៅបឹងទន្លេសាប ស្ថានីយក្រគរ កំពង់ហ្លង មានកម្ពស់ ៣.២៦ម៉ែត្រ ខ្ពស់ជាងម្សិលមិញ ០.១២ម៉ែត្រ៕ សូមអានតារាងព្យាករណ៍កម្ពស់ទឹកជំនន់៖