(ឥណ្ឌូនេស៊ី)៖ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹងអ្នកដំណើរនៅលើយន្តហោះ​ Air Asia ជើងហោះ QZ8501 បានធ្លាក់ចូលទៅក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកំពុងស្វែងរក និងស្រាវជ្រាវរកយន្តហោះ និងសាកសពនៃអ្នកដំណើរ, បុគ្គលិក និងអ្នកបើកបរ ដែលមានសរុបទាំងអស់ ១៦២នាក់។ ខាងក្រោមនេះជាព័ត៌មានសំខាន់នានាពាក់ព័ន្ធ នឹង​អ្នកដំណើរលើយន្តហោះ Air Asia។

* អ្នកនាង Ruth Natalia Puspitasari រួមជាមួយ​គូដណ្តឹង​ឈ្មោះBob Hartanto Wijaya៖ បានជិះយន្តហោះ​ជា​មួយ​ឪពុកម្តាយ និងគូដណ្តឹងរបស់ខ្លួនទៅសិង្ហបុរី​ដើម្បីអបអរសាទរ​បុណ្យខួបកំណើត​ បើ​គិត​មកដល់​ថ្ងៃទី១ ខែមករាកន្លងទៅនេះ នាងនឹងមានអាយុ​គ្រប់​២៦ឆ្នាំ។

* អ្នកនាង Khariunnisa Haidar Fauzi ៖ អតីតជា​និស្សិត​ច្បាប់​វ័យ២២ឆ្នាំ ទើបតែសម្រេចបានគោលដៅ​របស់​ខ្លួនក្នុងការក្លាយជា​បុគ្គលិកនៅលើយន្តហោះ។ សារ​ចុងក្រោយបំផុត​រប​ស់នាង បានសរសេរបញ្ជាក់ថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា​ពី​លើយន្តហោះដែលមាន​កម្ពស់៣៨០០ហ្វីត ។

* Oscar Desano៖ ជាបុគ្គលិកបម្រើការងារ​នៅលើ​យន្ត​ហោះ បានបង្ហោះរូបភាពរបស់ខ្លួន​ជាមួយ​នឹងសហ​សេវិក​​របស់យន្តហោះផងដែរ មុនពេល​ហេតុការណ៍​កើត​ឡើង។

* លោកកាពីតែន Iriyanto៖ ជាជនជាតិឥណ្ឌូនេស៊ី អតីត​ជាអ្នក​បើកបរយន្តហោះ F-16 ធ្លាប់បានបើកបរ​យន្ត​រហូត​ដល់​២០ពាន់ម៉ោងនៅលើអាកាស។ លោកជា​អ្នកបើកបរដ៏ជំនាញ និង​ជាមនុស្សដ៏ល្អម្នាក់ (Smart Pilot)។ លោក​បានស្លាប់ទៅ​ដោយបន្សល់ទុកនូវកូនស្រី និងកូន​ប្រុសក្មេងវ័យ២២ឆ្នាំ ដែលកូនទាំងពីរនោះ បច្ចុប្បន្ននៅតែគិតថា ឪពុករបស់​ពួកគេ​កំពុងតែធ្វើការ មិនទាន់ស្លាប់នៅឡើយ។

* លោក Siau alain Octavianus ៖ ទៅកំសាន្តលេងនៅប្រទេស សិង្ហបុរី ខណៈកំពុងត្រៀមខ្លួនរៀបការជាមួយគូដណ្តឹងរបស់ខ្លួន​ក្នុងពេលឆាប់ៗខាងមុខ។

* Sri Ratri Andriani៖ បម្រើការងារជា​ភ្នាក់ងារអាកាស​ចរណ៍ តែពេលនេះនាងធ្វើដំណើរតាមយន្ត​ហោះក្នុ​ង​នាម​ជ​មគ្គុទេសន៍ ទេសចរណ៍។

* Lindawati Anggara៖​ ទើបតែស្ថិតក្នុងវ័យជាសិស្ស​សា​លា បានទៅសិង្ហបុរីជាមួយ​ឪពុកម្តាយ និងបងប្រុស​របស់​ខ្លួនដើម្បី​អបអរសាទរបុណ្យឆ្លងឆ្នាំថ្មី។

* ជនរងគ្រោះទាំងប្រាំមួយនាក់មានឈ្មោះថា Reggy Ardhi, Caroline Harwon, Lioe Marianne, Claudia Ardhi Michelle Clemency Ardhi និងJayden Cruz Ardhi ​ទៅប្រទេស ​សិង្ហបុរី​ ដើម្បីអបអរឆ្នាំថ្មីជាមួយគ្រួសារ។

* លោក Choi Chi Man៖ ជាជនជាតិអង់គ្លេសតែម្នាក់គត់ ​នៅលើយន្តហោះ Air Asia ជាមួយកូនស្រីវ័យ២ឆ្នាំរបស់ខ្លួន។ លោកទើបតែទទួលដំណែងជា​មន្ត្រីប្រតិបត្តិម្នាក់នាពេលថ្មីៗនេះ។

* និស្សិត Nico Giovanni ជានិស្សិត​អាហាររូបករណ៍​វ័យ​១៨​ឆ្នាំម្នាក់ ដែលទើបតែបញ្ចប់​ថ្នាក់មូលដ្ឋានរបស់ខ្លួន​ សាលា Anglo-Chinese បានធ្វើដំណើរតាមយន្តហោះ​ជាមួយឪពុកម្តាយរបស់ពួកគេ។

* អ្នកនាង Feilensia Sularmo Go ៖ បងប្រុសរបស់នាងបានបញ្ជាក់ថា នាងបានធ្វើដំណើរជាមួយនឹងក្រុ​​ម​គ្រួសារ ។ លោកបានបញ្ជាក់ថា លោកមិន​ធ្លាប់មាន​អារ​ម្មណ៍​តក់ស្លុត និងសោកសង្រែងបែបនេះទេពីមុន​មក។

* Sukiatma ៖ ជាក្មេងប្រុសវ័យ១៧ឆ្នាំម្នាក់ បានធ្វើដំណើរ​ជា​មួយគ្រួសារទាំងមូលរបស់គាត់ រួមទាំងប្អូនប្រុស​វ័យ​​៩ឆ្នាំម្នាក់ផងដែរ។

*  Jo Indri ស្រ្តីវ័យចំណាស់ម្នាក់បានធ្វើដំណើររួម ជាមួយ​សមាជិកក្រុមគ្រួសារ​ប្រាំនាក់ផ្សេងទៀត ។ កូនរបស់​ស្ត្រី​ចំណាស់រូបនេះ បញ្ជាក់ថា កន្លងមកពួកគេ​ជាប់​រវល់​រហូតគ្មានពេល​វេលាដើរកំសាន្តជាមួយគ្នាសោះ។

* គ្រួសារទាំងមូលរបស់លោក Gusti Made Bobbi Sidharta ​៖ លោក និងភរិយារួមជាមួយកូនទាំងពីរនាក់​បានធ្វើដំណើរទៅ​សិង្ហបុរី​ ទាំងអស់គ្នាតែម្តង។

* លោក Jimmy Sentosa Winata Oei៖ ប្អូនស្រី​របស់លោក ដំបូងមិនមានការបារម្ភអ្វីឡើយ ដោយសារតែដឹង​ថាបង​ប្រុសរបស់នាង មិនដែលជិះយន្តហោះ Air Asia​ ឡើយ តែក្រោយមកនាងមានការរន្ធត់​ចិត្ត​យ៉ាងខ្លាំង បន្ទាប់ពីឃើញឈ្មោះ​បងប្រុស និងក្មួយៗ​របស់​នាង​នៅលើកញ្ចក់ទូរទស្សន៍។

*  អ្នកនាង Florentina Maria Widodo៖ ជាសាស្ត្រាចារ្យ​ផ្នែកជីវវិទ្យានៅ​វិទ្យាស្ថាន Hwa Chong ។

*  លោក Chung Hei Sii ៖ ជាជនជាតិម៉ាឡេស៊ីតែម្នាក់គត់​នៅលើយន្តហោះ ធ្វើការនៅក្រុមហ៊ុនព្រៃឈើមួយតែងតែធ្វើដំណើរតាម ជើងយន្តហោះជាញឹកញាប់។

* និស្សិត Kevin Alexander Soetjipto បានធ្វើ​ដំណើរ​រួម​ជា​មួយ​ប្អូន​ស្រី​ Cindy Clarissa Soetjipto និងសាច់ញាតិ​របស់ខ្លួន។ តាមអ្នកនាំពាក្យម្នាក់​បានបញ្ជាក់អំពីភាព​សោកស្តាយ ក្នុងការបាត់បង់សិស្សឆ្មើម ឈ្មោះ Kevin នេះ៕