(ជប៉ុន)៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ មនុស្សមនុស្សជាច្រើននាក់ ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះខ្នាតតូច ក្នុងទីក្រុងតូក្យូ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្ដិច។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា យន្តហោះបានធ្លាប់នៅប្រមាណនាទី បន្ទាប់ពីហោះហើរពីព្រលានយន្តហោះ Chofu ក្នុងទីក្រុងតូក្យូ ដោយបានធ្លាប់លើផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងនោះមនុស្ស ២នាក់នៅលើយន្តហោះបានស្លាប់ មនុស្សស្រីម្នាក់ទៀតកំពុងតែស្នាក់នៅ ក្នុងផ្ទះបានស្លាប់ផងដែរ ក្រោយពេលយន្តហោះធ្លាប់ចំផ្ទះរបស់គាត់។
ក្រៅពីមនុស្ស ៣នាក់ស្លាប់ នៅមានមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស លើសពីនេះ យ៉ាងហោចណាស់មានផ្ទះ ៣ខ្នង និងរថយន្តចំនួន ២គ្រឿងត្រូវបានបំផ្លាញដោយអគ្គិសភ័យ បន្ទាប់ពីយន្តហោះធ្លាប់ចំ។ ពាក់ព័ន្ធនឹងមូលហេតុដែលបណ្ដាលឲ្យ ធ្លាប់យន្តហោះនេះ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែសមត្ថកិច្ច និងក្រុមអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕